• 2019-09-12 03:28:48
  • បាល់ទាត់

ល្អ​មើល​អស់​ស្ទះ! PL All-Stars ជួប Man City Legend សុទ្ធ​តែ​​តារា​បាល់​ទាត់​ក្នុង​ចិត្ត

  • 2019-09-12 03:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​មាន​ការ​ណាត់​ជួប​លេង​​មិត្តភាព​រវាង​ក្រុម Premier League All-Stars ជាមួយ Man City Legend ដែល​រៀបចំ​ប្រកួត​ក្នុង​​កីឡដ្ឋាន Etihad Stadium។

​​​​ខាង​ Man City Legend មាន​ការ​ចូលរួម​ពី​សំណាក់​អតីត​កីឡាករ​របស់ City ជា​ច្រើន​ដូច​ជា Joe Hard, Kolo Toure, Pablo Zabaleta និង Samir Nasri ជា​ដើម។ ចំណែក​ខាង Premier League All-Stars ក៏​មាន​វត្តមាន​កីឡាករ​ជើង​ចាស់​ជា​ច្រើន​មក​ចូលរួម​ដូច​គ្នា​ដូច​ជា Edwin van der Sar, Cesc Fabregas,Thierry Henry,Robin van Persie និង​កីឡាករ​ផ្សេង​ៗទៀត។

ការ​ប្រកួត​ដែល​មាន​អ្នក​ចូលរួម​៥១ ០០០​នាក់ ក្រុម​ទាំង​ពីរ​បាន​ប្រកួត​ស្មើ​គ្នា​ ២-២។ ២​គ្រាប់​របស់ Premier League All-Stars ធ្វើ​បាន​ដោយ​កីឡាករ​ Keane និង Van Persie។ ចំណែក Petrov និង Benjani ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ Man City Legend។ តោះ! ទៅ​ទស្សនា​ការ​ប្រកួត​ទាំង​អស់​គ្នា៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់