• 2019-09-12 02:27:01
  • បាល់ទាត់

ធ្លាយ​រឿង Pogba វិះ​ទៅ PSG ​ក្នុង​រដូវ​ក្ដៅ​នេះ តែ​ចង្រៃ​​រឿង​មួយ​មក​រារាំង​

  • 2019-09-12 02:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Paul Pogba ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់​ព្រម​ទទួល​យក​ថ្លៃ​នឿយហត់៤២០ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ជាមួយ​ក្លឹប​អ្នក​មាន PSG មុន​ពេល​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ ប៉ុន្តែ​ការ​ផ្ទេរ​នេះ​បាន​រលាយ​ទៅ​វិញ ព្រោះ​តែ Neymar មិន​អាច​ចាកចេញ​ទៅ Barcelona។

Pogba ដែល​ចូលរួម​ជាមួយ Man Utd ក្នុង​ឆ្នាំ​២០១៦ គឺ​ជា​គោលដៅ​របស់​ក្លឹប​ធំ​ៗ Barcelona, Real Madrid និង PSG ក្នុង​ទីផ្សារ​ដោះដូរ​រដូវ​ក្ដៅ​កន្លង​ទៅ។ យោង​តាម​សារព័ត៌មាន​របស់​អ៊ីតាលី​មួយ​ឲ្យ​ដឹង​ថា United បាន​យល់​ព្រម​លក់ Pogba ទៅ​ឲ្យ​ PSG ទៅ​ហើយ​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ។

យ៉ាង​ណា​មិញ​ការ​ផ្ទេរ​នេះ​​បាន​រលត់​ទៅ​វិញ បន្ទាប់​ពី PSG និង Barcelona និយាយ​ថ្លៃ​គ្នា​មិន​ត្រូវ​រឿង​ Neymar។ តាម​ពិត​ទៅ​លោក Ole Gunnar Solskjaer ក៏​បាន​បើក​គំនិត​ចង់​លក់ Pogba ដែរ ដើម្បី​យក​ប្រាក់​ទៅ​ទិញ​កីឡាករ​ថ្មី​ៗ​ចូល៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់