• 2019-09-11 12:53:04
  • ព័ត៌មាន

តាម​ពិត​ក្មេង​ជូរ​មាត់​ជក់​បារី​ក្នុង​ប្រកួត​ក្លឹប​ទួរគី មាន​អាយុ​មិន​តិច​ទេ

  • 2019-09-11 12:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហោះ​របស់​គណនី​ Instagramទួរគី Yureginikoyortaya ភ្នាក់ងារ​នៃ​សារព័ត៌មាន Bt Sports បាន​ឲ្យ​ដឹង​ថា អ្នក​ជក់​បារី​មុខ​ក្មេង​ នៅ​កំឡុង​ប្រកួត​រវាង Bursaspor និង​ Fenerbahce នោះ​ មាន​អាយុ​រហូត​ទៅ​ដល់ ៣៦​ឆ្នាំ​ឯណោះ។

បុរស​រូប​នោះ​គឺ​ជា ឪពុក​របស់​ក្មេង​ប្រុស​ ដែល​អង្គុយ​ក្បែរ​គ្នា​នោះ នេះ​បើ​តាម​ការ​លើកឡើង​ក្នុង​ការ​បង្ហោះ​របស់​គណនី​ទួរគី។

រូប​របស់​បុរស​ដែល​ជក់​បារី​ក្នុង​ពេល​ប្រកួត

តាម​រយៈ​សកម្មភាព​របស់​បុរស​រូប​នោះ ធ្វើ​ឲ្យ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​បណ្ដាញ​សង្គម។

គួរ​បញ្ជាក់​ផង​ដែរ​ថា Burasaspor បាន​លេង​មិត្តភាព​ជាមួយ​ Fenerbahce ដើម្បី​រៃអង្គាស​យក​ប្រាក់​ ដើម្បី​បរិច្ចាគ​ដល់​អ្នក​ ដែល​មាន​ជំងឺ​សួត​ ក៏​ដូច​ជា​ក្មេង​ៗ​ដែល​មាន​ជំងឺ​អាការៈដូវ (Down Syndrome) និង​អូទីហ្សឹម៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់