- 2019-09-11 12:05:15
- បាល់ទាត់
មជ្ឈដ្ឋានបាល់ទាត់សរសើរ Sterling ក្រោយធ្វើរឿងមួយទៅលើអ្នកគាំទ្រតោកំណាច
- 2019-09-11 12:05:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មជ្ឈដ្ឋានបាល់ទាត់សរសើរ Sterling ក្រោយធ្វើរឿងមួយទៅលើអ្នកគាំទ្រតោកំណាច
ចន្លោះមិនឃើញ
ខ្សែស្លាបក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Raheem Sterling បានឲ្យស្បែកជើងរបស់ខ្លួន ទៅកាន់អ្នកគាំទ្រក្រុមតោកំណាចវ័យក្មេងម្នាក់ ក្រោយពីបញ្ចប់ប្រកួតប៉ះនឹងកូសូវ៉ូក្នុងវគ្គជម្រុះ UEFA Euro ឆ្នាំ២០២០ នៅកីឡដ្ឋាន St. Mary ដែលជាទឹកដីរបស់ក្លឹប Southampton។
Sterling ត្រូវបានគេសង្កេតឃើញថា បានចុះហត្ថលេខាឲ្យអ្នកគាំទ្រនៅកីឡដ្ឋាន St. Mary ហើយបានឲ្យអាវទៅនារីម្នាក់។ ក្រោយមក ក្មេងប្រុសម្នាក់ ក៏បានសុំស្បែកជើងពី Sterling។ ភ្លាមៗនោះ Sterling ក៏មិនបង្អង់យូរ ក៏ដោះស្បែកជើងរបស់ខ្លួនឲ្យកុមារានោះតែម្ដងទៅ។
ក្មេងប្រុសនោះឈ្មោះថា Jacob Shore ជាកីឡាករយុវជនអាយុក្រោម ១៤ឆ្នាំនៃថ្នាលបាល់ទាត់មួយនៃអង់គ្លេស។
ខាងក្រោមនេះ ជាវីដេអូដែល Sterling ដោះស្បែកជើងឲ្យក្មេងប្រុសម្នាក់នោះ៖