- 2019-09-11 02:59:17
- បាល់ទាត់
ជម្រុះ World Cup យប់មិញអ្នកគាំទ្រហុងកុងស្រែកចំអកភ្លេងជាតិចិនពេញកីឡដ្ឋាន
- 2019-09-11 02:59:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ World Cup យប់មិញអ្នកគាំទ្រហុងកុងស្រែកចំអកភ្លេងជាតិចិនពេញកីឡដ្ឋាន
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ហុងកុងបានបរាជ័យ ០-២ ទល់នឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ក្នុងការប្រកួតជម្រុះ World Cup លើកទីពីររបស់ខ្លួនកាលពីយប់មិញ។
ក្រៅពីសាច់រឿងលើវាលស្មៅ គេបានចាប់អារម្មណ៍ខ្លាំងពីសកម្មភាពក្រៅទីលានរបស់អ្នកគាំទ្រដែលបង្កប់នៅសារនយោបាយដ៏ក្ដៅគគុករវាងប្រជាជននៅទីនោះជាមួយរដ្ឋបាលទីក្រុងហុងកុង។ នៅមុនការប្រកួតក្រុមអ្នកគាំទ្របានលើកបដាបន្តប្រឆាំងតវ៉ារដ្ឋាភិបាលរបស់ខ្លួន និងទីក្រុងប៉េកាំង។
បន្ទាប់មក ពេលភ្លេងជាតិចិនបន្លឺឡើងមុនការប្រកួតចាប់ផ្ដើម អ្នកគាំទ្រហុងកុងជាច្រើនម៉ឺននាក់បាននាំគ្នាស្រែក (Boo) ចំអក កងរំពងពេញកីឡដ្ឋាន ដើម្បីសម្ដែងការប្រឆាំងនឹងចិន។
សកម្មភាពនេះផ្ទុយនឹងច្បាប់របស់សហព័ន្ធបាល់ទាត់ពិភពលោក ដែលហាមមិនឲ្យយកកីឡាទៅពាក់ព័ន្ធនឹងនយោបាយ។ យ៉ាងណាគេមិនដឹងថាហុងកុងនឹងរងការពិន័យពី FIFA ឬក៏អត់ទេ។
គួរបញ្ជាក់ថាមានមហាបាតុកម្មដ៏ធំមួយបានអូសបន្លាយជាច្រើនខែនៅទីក្រុងហុងកុង ក្រោយរដ្ឋបាលទីក្រុងនេះបានធ្វើសេចក្ដីព្រាងច្បាប់ ធ្វើបត្យាប័នបើកផ្លូវបញ្ជូនអ្នកទោសពីហុងកុងទៅចិនដីគោក៕