• 2019-09-10 14:07:38
  • បាល់ទាត់

ទាំង​នេះ​ជា​ចំណុច ​អភិវឌ្ឍ​លឿន​បំផុត​របស់​កម្ពុជា ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ​

  • 2019-09-10 14:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​ចាញ់​ក្រុម​បារ៉ែន​ក្នុង​លទ្ធផល ១-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​នេះ​ជា​ប្រកួត​ទី​២​ហើយ​សម្រាប់​កម្ពុជា​នៅ​វគ្គ​ជម្រុះ​នេះ ​ហើយ​អ្នក​គាំទ្រ​ក៏​ទៅ​ទស្សនា​ពេញ​ៗ​កីឡដ្ឋាន​ផង​ដែរ បើ​ទោះ​ជា​លទ្ធផល​បរាជ័យ​និង​ស្មើ​១​ប្រកួត​ក៏​ដោយ។ ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ ​លោក Felix ដែល​ជា​គ្រូ​បង្វឹក​កម្ពុជា​សរសើរ​ក្រុម​ថា​រីក​ចម្រើន​ជាង​មុន​ច្រើន ​ហើយ​អ្នក​គាំទ្រ​ដែល​បាន​មើល​ផ្ទាល់​ក៏​មើល​ឃើញ​ចំណុច​នេះ​ដូច​គ្នា​។

គ្រូ​បង្វឹក​អាហ្សង់ទីន ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​កម្ពុជា​រីក​ចម្រើន​ទាំង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ទីលាន ​មាន​ជំនឿ​ចិត្ត ​លេង​ជាមួយ​ក្រុម​ល្អ និង​​ក្លាហាន​ត​ទល់​ជាមួយ​ក្រុម​ខ្លាំង​ៗ​បាន។ នេះ​ជា​ចំណុច​ចាប់​ផ្ដើម​យ៉ាង​ល្អ​សម្រាប់​កម្ពុជា ​ដើម្បី​ឈាន​ទៅ​មុខ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម