• 2019-09-10 13:22:40
  • បាល់ទាត់

ក្រុម​ខ្លាំង​ បារ៉ែន​ ឈ្នះ​កម្ពុជា​ទាំង​លំបាក​នៃ​ការ​ជម្រុះ​ World Cup 2022

  • 2019-09-10 13:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​កម្ពុជា​ លេង​បាន​ល្អដដែលសម្រាប់​ការប្រកួត​លើក​ទី២ ​នៃ​វគ្គ​ជម្រុះ ​World Cup 2022 ក្រុម​ពូល​ C​ មិញ​នេះ ប៉ុន្តែ​ដោយ​សារ​កាយសម្បទាខុសគ្នាខ្លាំង ​ជា​ហេតុចាញ់ក្រុម​មាឌ​ធំ​ បារ៉ែន​ ដោយ​លទ្ធផល​ ១-០​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មិញ​នេះ។​

កម្ពុជាប្រកួតកន្លងទៅ

ដោយ​សារ​តែ​កាយសម្បទា​មាឌ​ធំៗ​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ បារ៉ែន​ ហាក់​លេង​បាន​ល្អ​ជាង​កម្ពុជា​ ពោល​ដាក់​សម្ពាធ​ច្រើន​មក​លើ​កម្ពុជា​ជា​រឿយ​ៗ។​ បើ​ទោះ​ជា​ក្រុម​ភ្ញៀវសម្រុកខ្លាំងបែប​នេះ​ក្ដី​ នៅ​៤៥ទីដំបូង​ក៏ដោយ តែក្រុម​កម្ពុជា​ក៏​មាន​ឱកាស​សម្រុក​ម្ដងៗវិញ​ផង​ដែរ។​

ក្រុម​កម្ពុជា​នៅ​តែ​លេង​ទម្រង់​លឿន​ៗ​ដូច​កាល​ប៉ះ​ក្រុម​ហុងកុង​ដដែល​ ពោល​នៅ​ពេល​ដែល​កីឡាករ​បាន​បាល់​ហើយ​ គឺ​ព្យាយាម​បោះ​ឲ្យ​មិត្ត​រួម​ក្រុម​ ម្នាក់​ៗ​នៅ​អម​ចាំ​ទទួល​បាល់​ពី​គ្នា​ និង​រក​ចន្លោះ​ស៊ុត។​ ចូល​វគ្គ​ទី២ ក្រុម​ភ្ញៀវ​រឹតតែ​ដាក់​សម្ពាធលើ​ម្ចាស់​ផ្ទះ​កម្ពុជា ហើយការ​សម្រុក​របស់​ បារ៉ែន​ ជា​ញយ​ៗ​ក៏​សម្រេច​រក​គ្រាប់​បាល់​បាន​១គ្រាប់​តែ​ម្ដង​នា​ការ​ប្រកួតមួយ​នេះ។​

កម្ពុជាប្រកួតកន្លងទៅ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ជុំទី២​ និង​ត្រូវជាប្រកួត​ទី២​ក្នុងពូល​ C​ មិញនេះរបស់ កម្ពុជាគឺចាញ់ក្រុម​ភ្ញៀវ​បារ៉ែន​ ១-០ នៃ​វគ្គជម្រុះពាន​រង្វាន់​ World Cup 2022 ​នៅ​ពហុ​កីឡដ្ឋាន​។​ ក្រុមបារ៉ែន​ ទទួល​បាន​៣ពិន្ទុ​បន្ថែម​សរុបមាន ៤ពិន្ទុក្នុងដៃ កំពុងឈរ​លេខ១​ក្នុង​ពូល​ C បណ្ដោះអាសន្ន​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម