• 2019-09-10 09:57:53
  • បាល់ទាត់

De Bruyne អាច​តាម​ទាន់​កំណត់ត្រា​​មិន​ងាយ​បំបែក​មួយ​របស់​​ Henry ​

  • 2019-09-10 09:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ឆ្នើម​ De Bruyne បាន​បញ្ជូន​​​បាល់​ឲ្យ​មិត្ត​រួម​ក្រុម (Assist) ​ស៊ុត​ចូល​៥​គ្រាប់​ហើយ​នៅ​ ៤​ប្រកួត​ដំបូង​នៅ​ Premier League។

De Bruyne

កីឡាករ​សញ្ជាតិ​បែលហ្សិក​ នឹង​តាម​ទាន់​កំណត់ត្រា​ Thierry Henry ឬ​ Cesc Fabregas បើ​សិន​អាច​ Assist បាន​នៅ​ប្រកួត​បន្ទាប់​ទល់​នឹង​ Norwich City នៅ​សប្ដាហ៍​ទី​៥​ខាង​មុខ​នេះ។​ Henry វីរបុរស​ Arsenal កំពុង​កាន់​កំណត់ត្រា​ Assist ៧​ដង​នៅ​៥​ប្រកួត​ដំបូង​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់។

Fabregas អតីត​ខ្សែ​បម្រើ​ Arsenal និង​ Chelsea វិញ​កាន់​កំណត់ត្រា​ Assist ៦​ដង​នៅ​៥​ប្រកួត​ដំបូង ដូច្នេះ​បើ​សិន​ប្រកួត​បន្ទាប់​ De Bruyne អាច​ Assist បាន​១, ២​ ឬ​ក៏​៣​ រូប​គេ​នឹង​អាច​តាម​ទាន់​កំណត់ត្រា​ចាស់​ ឬ​បង្កើត​កំណត់ត្រា​ Assist ថ្មី​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស៕

ប្រភព៖ Premier League ប្រែសម្រួល៖ រ័ត្ន

មតិយោបល់