• 2019-09-10 08:03:39
  • បាល់ទាត់

អង្គុយ​មើល​បាល់​ជូរ​មាត់ អា​អូន​​ប្រុស​មិន​ទាន់​គ្រប់​អាយុ​ម្នាក់​ជក់​បារី​​មិន​ខ្វល់​ពី​នរណា

  • 2019-09-10 08:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​កាមេរ៉ា​ចាប់​រូបភាព​បាន​​កំពុង​ជក់​បារី ខណៈ​កំពុង​រង​ចាំ​ការ​ប្រកួត​ចាប់​ផ្ដើម​ក្នុង​លីគ​បាល់ទាត់​របស់​ប្រទេស​ទួរគី។

ក្មេង​ប្រុស​​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​​ម្នាក់​នោះ បាន​អង្គុយ​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម Fenerbahçe S.K. ទល់​នឹង Bursaspor ក្នុង​កីឡដ្ឋាន Timsah Arena ក្នុង​ទីក្រុង Bursa ប្រទេស​ទួរគី។ មុន​ពេល​កីឡាករ​ដើរ​ចូល​ទីលាន ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ទាញ​បារី​យក​មក​ជក់ ចៃដន្យ​ត្រូវ​កាមេរ៉ា​ថត​ជាប់។

​ពាក់​អាវ​ពណ៌​បៃតង​ជា​អ្នក​គាំទ្រ​របស់​ក្រុម Bursaspor កុមារា​​រូប​នោះ​​បាន​ជក់​បារី​មិន​ខ្វល់​ពី​អ្នក​អង្គុយ​ក្បែរ។ តាម​ច្បាប់​​ការ​ជក់​បារី​នៅ​ទី​សាធារណៈ​ ក៏​ដូច​ជា​ក្នុង​កីឡដ្ឋាន​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ប្រទេស​ទួរគី។ លើស​ពី​នេះ​ត្រូវ​ពិន័យ​ជា​ប្រាក់​១៦​ដុល្លារ​ទៀតផង ប៉ុន្តែ​​គ្មាន​ការ​បញ្ជាក់​ណា​អំពី​ប៉ូលិស​ចាប់​ខ្លួន​ក្មេង​ខាង​លើ​​ឡើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់