- 2019-09-10 03:52:25
- បាល់ទាត់
Wenger ថាសោកស្ដាយមួយជីវិតដែលមិនទិញ Messi ក្នុងឆ្នាំ២០០៣
- 2019-09-10 03:52:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wenger ថាសោកស្ដាយមួយជីវិតដែលមិនទិញ Messi ក្នុងឆ្នាំ២០០៣
ចន្លោះមិនឃើញ
Arsene Wenger បានបង្ហើបថា Arsenal សឹងតែមានឱកាសទិញបាន Lionel Messi ពី Barcelona ទៅហើយកាលពីឆ្នាំ២០០៣ ប៉ុន្តែប្ដូរចិត្តវិញ។
ក្រុមរហស្សនាមថាកាំភ្លើងធំបានយក Cesc Fabregas ពី Barcelona តែ Wenger សោកស្ដាយដែលមិនប្រឹងប្រែងយក Messi ក្នុងពេលជាមួយគ្នាដែរ។ កាលណោះ Messi, Pique និង Fabregas ហ្វឹកហាត់ថ្នាល Barca ហើយមានតែ Messi ប៉ុណ្ណោះនៅអេស្ប៉ាញ ស្របពេល Pique ទៅ Man Utd ហើយ Fabregas ទៅ Arsenal។
“អ្នកត្រូវរស់នៅជាមួយវិប្បដិសារីអស់មួយជីវិត។ ពួកយើងបានពិភាក្សាការផ្ទេរ Messi នៅពេលទិញបាន Fabregas ដោយសារពួកគេទាំងពីរលេងជាមួយគ្នា ប៉ុន្តែ Messi កាលណោះត្រូវបាន Barcelona បដិសេធដាច់ខាតគឺមិនព្រមលក់"។ អតីតអ្នកចាត់ការសញ្ជាតិបារាំងនិយាយដូច្នេះ៕