• 2019-09-08 02:37:06
  • បាល់ទាត់

Kane ស៊ុត​ Hat Trick ជួយ​អង់គ្លេស​ឈ្នះ​ប៊ុលហ្គារី

  • 2019-09-08 02:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​រក្សា​កំណត់ត្រា​ឈ្នះ​១០០%​នៅ​ការ​ប្រកួត​ Euro 2020 វគ្គ​ជម្រុះ​បន្ទាប់​ពី​យក​ឈ្នះ​ប៊ុលហ្គារី​ក្នុង​លទ្ធផល​ ៤​ទល់​នឹង​០។

ជំនួប​នៅ​កីឡដ្ឋាន​ជាតិ​ Wembley ក្រុម​រហស្សនាម​ថា​តោ​កំណាច​រក​បាន​៣​គ្រាប់​ដោយ​ខ្សែ​​ប្រយុទ្ធ​ឆ្នើម​ Harry Kane របស់​ Tottenhamនៅ​នាទី​២៤, ៤៩ និង​៧៣ ហើយ​១​គ្រាប់​ទៀត​គឺ​ជា​ថ្វី​ជើង​របស់​ខ្សែ​បម្រើ​ Sterling មក​ពី​ក្លឹប​ Manchester City។ ​

ក្រោយ​៤​ប្រកួត​ អង់គ្លេស​ឈ្នះ​ទាំង​៤​ មាន​១២​ពិន្ទុ​ឈរ​កំពូល​តារាង​ ពូល​ A តាម​ពី​ក្រោយ​ដោយ​កូសូវ៉ូ​ ៤​ប្រកួត​មាន​៨​ពិន្ទុ ហើយ​សាធារណរដ្ឋ​ឆេក​មាន​៤​ពិន្ទុ​។ ដោយ​ឡែក​ម៉ុងតេណេក្រូ​ និង​ ប៊ុលហ្គារី​នៅ​បាត​តារាង​មាន​២​ពិន្ទុ​ដូចគ្នា៕​​​

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់