• 2019-09-06 03:27:45
  • បាល់ទាត់

សាហាវ​មែន! ថៃ ប្រកួត​ស្វិតស្វាញ​​ជាមួយ​វៀតណាម​​ទាត់​ឡើង​ផ្ទុះ​បាល់​ហុយផ្សែង​

  • 2019-09-06 03:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​ថៃ​និង​វៀតណាម​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រកួត​ស្មើ​គ្នា ០-០ កាល​ពី​យប់​មិញ​​ក្នុង​ពូល G នៃ​កម្មវិធី​ជម្រុះ​ World Cup 2022។

ជំនួប​រវាង​ក្រុម​ទាំង​ពីរ​​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​ពិត​ជា​តានតឹង​​មែនទែន ដោយ​​ពួក​គេ​ព្យាយាម​វាយ​បក​គ្នា​ទៅវិញទៅមក​​មិន​ទុក​មិន​សំចៃ​កម្លាំង។ ជា​ពិសេស​រឿង​ដែល​គួរ​ចាប់​អារម្មណ៍​​ខ្លាំង មាន​ហេតុការណ៍​ផ្ទុះ​បាល់ បន្ទាប់​កីឡាករ​ក្រុម​ទាំង​ពីរ​ទាត់​ខ្ទប់​​គ្នា។

​​ហេតុការណ៍​ផ្ទុះ​បាល់​បាន​កើតឡើង​ពេល​ចាប់​ផ្ដើម​វគ្គ​ទី​ពីរ។ គ្រា​នោះ​កីឡាករ​ថៃ Phitiwat Sukjitthammakul  បាន​ព្យាយាម​ទាត់​សំដៅ​ទី តែ​​កីឡាករ​វៀតណាម Duy Manh បាន​ចេញ​មក​បិទ​បាល់​​ទាត់​ខ្ទប់​គ្នា​ធ្វើ​ឲ្យ​បែក​បាល់​ ​ចេញ​ផ្សែង​​លើ​ទីលាន។

សម្រាប់​លទ្ធផល​ស្មើ​គ្នា​នេះ​នាំ​ឲ្យ​​វៀតណាម​​ឈរ​លេខ​២ និង​ថៃ​នៅ​លេខ​៣​នៃ​តារាង​ពិន្ទុ​ពូល G ស្របពេល​ ម៉ាឡេស៊ី​នៅ​លេខ​១ ក្រោយ​ឈ្នះ​ឥណ្ឌូណេស៊ី ហើយ អារ៉ាប់រួម​​នៃ​លេខ​៤៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់