• 2019-09-06 03:02:12
  • បាល់ទាត់

ផ្ទះហិង្សាប្រកួតម៉ាឡេ​ប៉ះ​ឥណ្ឌូ​ ដល់​ថ្នាក់​កីឡាករ​ជិះ​រថពាសដែក​ដើម្បី​សុវត្ថិភាព

  • 2019-09-06 03:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ បាន​ប្រកួត​យក​ឈ្នះ​ឥណ្ឌូណេស៊ី​ ៣-២​ ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup កាល​ពី​យប់​មិញ​នៅ​ទីក្រុង​ហ្សាការតា​។​​

យ៉ាង​ណា​អំឡុង​ការ​ប្រកួត​នោះ​មាន​ការ​ផ្ទះ​ហិង្សា​ដាក់​គ្នា​រវាង​អ្នក​គាំទ្រ​ប្រទេស​ក្បែរ​ខាង​ទាំង​ពីរ​ មាន​ទាំង​ការ​វាយ​តប់​ និង​គប់​ដុំ​ថ្ម​ដាក់​គ្នា​។​ ការ​ប៉ះ​ទង្គិច​ឈាន​ដល់​​ការ​បង្ក្រាប​ពី​កងកម្លាំង​សន្តិសុខ​ រហូត​មាន​ការ​យក​រថពាសដែក​ដឹក​កីឡាករ​ម៉ាឡេស៊ី​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។​

នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រទេស​ទាំង​ពីរ​ជាក់​ស្ដែង​​ ប្រកួត​មុនៗ​​ឲ្យ​តែ​ប៉ះ​គ្នា​ អ្នក​គាំទ្រ​ក្រុម​ទាំង​សង​ខាង​តែង​បង្ក​ហិង្សា​ជា​រឿយ​ៗ​ ធ្វើ​ឲ្យ​មាន​របួស​ស្នាម​ ឬ​ខូចខាត​​កីឡដ្ឋាន​ និង​ទី​​សាធារណៈ​ជា​ដើម៕ ​​

ប្រភព៖ AFC អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី