• 2019-09-05 02:01:45
  • បាល់ទាត់

Suarez ទម្លាយ​ខ្ទិច​ធ្លាប់​ណែនាំ Neymar កុំ​ឲ្យ​គិត​ខ្លី​ទៅ PSG​ ទីបំផុត​ស្ដាយ​ក្រោយ

  • 2019-09-05 02:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez ខ្សែ​ប្រយុទ្ធ​របស់ Barcelona ជា​សមាជិក​ម្នាក់​ចង់​ឲ្យ Neymar​ ត្រលប់​មក​អេស្ប៉ាញ​វិញ​ក្នុង​រដូវ​ក្ដៅ​នេះ។ តែ​យ៉ាងណា​​ក្រោយ​ចរចា​គ្នា​មិន​ត្រូវ​ Paris Saint-Germain មិន​ឲ្យ Neymar ចេញ​ឡើយ។

កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​​វ័យ​៣២​ឆ្នាំ​គិត​ថា Neymar បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ពេល​ដែល​គេ​ចាកចេញ​ពី Barca​ ក្នុង​ឆ្នាំ​២០១៧។ Suarez បន្ថែម​ថា Neymar បាន​ប្រឹង​អស់​ហើយ​ដើម្បី​ចង់​មក Barcelona​ វិញ។

Suarez បាន​ប្រាប់ Fox Sports Radio ក្នុង​ប្រទេស​អាហ្សង់ទីន ពេល​ដែល​សាកសួរ​អំពី​ការ​សម្រេច​ចិត្ត​របស់ Neymar កាល​ពី​ឆ្នាំ​២០១៧៖ "ពួក​យើង​បាន​និយាយ​អំពី​វា​ពេល​នោះ​ដែរ។ ពួក​យើង​ប្រាប់​គេ​ថា គ្មាន​កន្លែង​ណា​ល្អ​ជាង​ Barcelona ទេ។ ប៉ុន្តែ​វា​គឺជា​ការ​សម្រេច​ចិត្ត​​និង​ជម្រើស​​របស់​គេ។ ពេល​នេះ​គេ​បាន​ធ្វើ​រឿង​គ្រប់​យ៉ាង​​ដែល​អាច​ធ្វើ​បាន​ដើម្បី​ត្រលប់​មក​វិញ"។

​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម