• 2019-09-05 01:11:27
  • បាល់ទាត់

វីរបុរស​ Arsenal ម្នាក់​ថា​ Mbappe នឹង​ជំនួស​ Messi ជា​កីឡាករ​កំពូល​លើ​លោក​

  • 2019-09-05 01:11:27
  • ចំនួនមតិ 4 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

Kylian Mbappe នឹង​ជំនួស​តំណែង​ Lionel Messi ជា​កីឡាករ​កំពូល​នៅ​លើ​លោក​។ នេះ​បើ​តាម​ការ​អះអាង​របស់​ Cesc Fabregas។​

Messi និង Mbappe

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ស៊ុត​បញ្ចូល​ទី​៣៣​គ្រាប់​នៅ​ Ligue 1កាល​ពី​រដូវ​កាល​មុន​ ក្លាយ​ជា​ Top Scorer នៅ​បារាំង​ និង​ជួយ​ Paris Saint Germain ឈ្នះ​ក្របខ័ណ្ឌ​កំពូល​លើក​ទី​៦​ នៅ​៧​រដូវ​កាល​ចុង​ក្រោយ។​ នៅ​ជម្រើស​ជាតិ​វិញ​ Mbappe រក​បាន​៤​គ្រាប់​នៅ​ World Cup ជួយ​ក្រុម​រហស្សនាម​ថា​មាន់​គក​ក្លាយ​ជា​ជើង​ឯក​លើក​ទី​២។​​​

គុណ​សម្បត្តិ​ទាំង​នេះ​​ទើប​ Fabregas ដែល​កំពុង​លេង​នៅ​ Monaco យល់​​ថា​ Mbappe នឹង​ក្លាយ​ជា​កីឡាករ​កំពូល​ដាច់​គេ​នៅ​ថ្ងៃ​អនាគត​។​ " Mbappe ជា​កីឡាករ​ដ៏​អស្ចារ្យ​ ហើយ​​នឹង​ក្លាយ​ជា​​កីឡាករ​កំពូល​នៅ​ថ្ងៃ​មុខ។ គេ​លឿន​ ឆ្លាតវៃ​​ ពូកែ​បណ្ដើរ​បាល់​ និង​អាច​ស៊ុត​បញ្ចូល​ទី​គ្រប់​ស្ថានភាព"។​ អតីត​កីឡាករ​ Barcelona វ័យ៣២​ឆ្នាំ​និយាយ​ដូច្នេះ៕ ​​

Fabregas

ប្រភព៖ AS English ប្រែសម្រួល៖ រ័ត្ន

មតិយោបល់