• 2019-09-04 11:35:41
  • ព័ត៌មាន

អត់​បាន​ជាប់​ជម្រើស​ជាតិ​បារាំង Kante មក​ស៊ីការ​កូន​ស្រី​អ្នក​គាំទ្រ​ Chelsea

  • 2019-09-04 11:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បារាំង​កីឡាករ N'Golo Kante បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​នៅ​មង្គល​ការ​របស់​កូន​ស្រី​របស់​លោក Frank Khalid ដែល​ជា​អ្នក​ជំនួញ និង​អ្នក​គាំទ្រ​ Chelsea មួយ​រូប​។

លោក Khalid បាន​ប្រាប់​សារព័ត៌មាន The Sun ថា លោក​ និង​ Kante បាន​ក្លាយ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​កាល​ពី​ឆ្នាំ​មុន ក្រោយ​ពី​កីឡាករ​រូប​នេះ​មក​ភោជនីយដ្ឋាន​របស់​លោក​នៅ​ទីក្រុង​ឡុងដុង។ Kante ថែម​ទាំង​មក​សួរ​សុខ​ទុក្ខ​លោក ពេល​លោក​មាន​ជំងឺ​បេះដូង​ទៀត​ផង​។

តាម​ពិត​ទៅ​ Kante ត្រូវ​បាន​អញ្ជើញ​មក​ពិធីមង្គលការ​នេះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ដើម​ឡើយ​ត្រូវ​ជាប់​កាតព្វកិច្ច​ជម្រើស​ជាតិ​បារាំង។ ជា​អកុសល​ ក្រោយ​ពេល​ដែល​រង​របួស​ Kante ក៏​បាន​មក​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​របស់​កូន​ស្រី​លោក Khalid តែ​ម្ដង​ទៅ។

បើ​តាម​លោក Khalid ខ្សែ​បម្រើ​រូប​នេះ​នៅ​ដល់​ចប់​កម្មវិធី ហើយ​គេ​បាន​ចុះ​ហត្ថលេខា​ ព្រម​ទាំង​ថត​រូប​ជាមួយ​ភ្ញៀវ​ដទៃ​ទៀត​ផង​ដែរ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់