• 2019-09-04 07:19:58
  • បាល់ទះ

គ្រូ​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា​ និយាយ​អ្វីខ្លះ​ក្រោយ​ត្រលប់​ពី​ហ្វឹកហាត់​នៅ​ចិន​វិញ?​

  • 2019-09-04 07:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ទះ​ជម្រើស​ជាតិ​កម្ពុជា​ ថា​ទាំង​ឈុត​ធំ​ និង​ក្រុម​ថ្នាល​មាន​ការ​រីកចម្រើន​ច្រើន​ នៅ​ពេល​ដែល​បាន​ទៅ​ចូលរួម​ហ្វឹកហាត់​ និង​ប្រកួត​មិត្តភាព​កន្លង​ទៅ​រយៈពេល​២ខែ​ នៅ​ឯ​ប្រទេស​ចិន។​

សកម្មភាពពេលហ្វឹកហាត់នៅចិន

លោក​ Li Jun​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​កីឡាករ​ដែល​ទៅ​ហ្វឹកហាត់​នៅ​ចិន​លើក​នេះ​ គឺ​មាន​ភាព​រីកចម្រើន​ច្រើន។​ ទន្ទឹង​និង​ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​ ហើយ​ទទួល​បាន​ភាព​រីកចម្រើន​បែប​នេះ​គឺ​គ្រប់​គ្នា​មាន​ការ​លះបង់​ ក៏​ដូច​ជា​តស៊ូ​ខ្លាំង​ណាស់។​

បើ​ទោះ​ជា​មើល​ឃើញ​ថា​កីឡាករ​មាន​ការ​រីកចម្រើន​មែន​ពិត​ ប៉ុន្តែ​កំហុស​មួយ​ចំនួន​ក៏​នៅ​តែ​មាន​ផង​ដែរ​ ហើយ​នៅ​ពេល​បន្តបន្ទាប់​ទៅ​មុខ​ទៀត​លោក​នឹង​ព្យាយាម​កែតម្រូវ​បន្ថែម​ទៀត។​ តាម​រយៈ​បទ​ពិសោធ​នៃ​ការ​ហ្វឹកហាត់​នេះ​ គ្រូ​ជនជាតិ​ចិន​ខាង​លើ​នេះ​ក៏​ទាន់​ហ៊ាន​ថា​ក្រុម​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​ដល់​កម្រិត​ណា​នៅ​ស៊ីហ្គេម​ ២០១៩​នេះ​ទេ។​ គ្រូ​រូប​នេះ​លើក​បន្ត​ថា​ ចាប់​តាំង​ពី​ហ្វឹកហាត់​ជា​មួយ​គ្នា​មក​ លោក​មិន​ដែល​បាន​ដឹកនាំ​ពួកគេ​ប៉ះ​ជា​មួយ​ក្រុម​នៅ​ស៊ីហ្គេម​ទាំង​នោះ​ឡើយ ដូច្នេះ​ហើយ​មាន​តែ​ចាំ​មើល​ប្រកួត​ជាក់​ស្ដែង​តែប៉ុណ្ណោះ។​

ពេលមកដល់កម្ពុជាវិញ

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​ទៅ​ហ្វឹកហាត់​រយៈពេល​២ខែ​នៅ​ឯ​ប្រទេស​ចិន​ ហើយ​បាន​បញ្ចប់​និង​វិល​មក​វិញ​កាល​ពី​យប់​ថ្ងៃ​ទី៣១​ ខែ​សីហា​ ២០១៩​ មក​ម្ល៉េះ។​ ក្រុម​បាល់ទះ​កម្ពុជា​ក៏​នឹង​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣០​នៅ​ឯ​ប្រទេស​ហ្វីលីពីន​ចុង​ឆ្នាំ​នេះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់