/5d6d997a95080_1567463760_medium.jpg)
- 2019-09-02 22:38:40
- ព័ត៌មាន
ផ្លូវការ! Icardi ផ្លាស់មកលេងនៅ PSG ហើយក្នុងលក្ខខណ្ឌខ្ចីជើង
- 2019-09-02 22:38:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Icardi ផ្លាស់មកលេងនៅ PSG ហើយក្នុងលក្ខខណ្ឌខ្ចីជើង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Mauro Icardi បានផ្ទេរមកកាន់ក្លឹប Paris Saint-Germain ក្នុងលក្ខខណ្ឌខ្ចីជើង នេះបើតាមការប្រកាសរបស់ក្លឹបយក្សបារាំងនេះ។
កីឡាកររូបនេះ នឹងលេងក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពេញមួយរដូវកាល ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ក្នុងកុងត្រានោះ PSG ក៏មានជម្រើសក្នុងការទិញផ្ដាច់ Icardi ដែរ។
បើតាមសារព័ត៌មាន BBC បានឲ្យដឹងថា កីឡាកររូបនេះបន្តកុងត្រានៅ Inter Milan រយៈពេល ២ឆ្នាំមុននឹងក្លឹបមួយនេះសម្រេចដាក់ឲ្យ PSG ខ្ចីជើង។
គួរបញ្ជាក់ផងដែរថា Icardi បានចំណាយពេល ៦ឆ្នាំនៅ Inter Milan ដោយលេងបាន ២១៩ប្រកួត និងរកបាន ១២៤គ្រាប់៕