• 2019-09-01 02:58:21
  • បាល់ទាត់

Napoli ចូល​ទី​ខ្លួន​ឯង​ធ្វើ​ឲ្យ​ Juventus បាន​៣​ពិន្ទុ​ឡើង​ទៅ​កំពូល​តារាង

  • 2019-09-01 02:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​គូ​ពិសេស​នៅ​ Serie A រវាង​ Juventus និង​ Napoli បាន​បញ្ចប់​ទៅ​ដោយ​មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​រហូត​៧​គ្រាប់​យ៉ាង​តានតឹង​ជា​ទី​បំផុត។

កីឡាករ​ Danilo, Higuaín និង​ Cristiano Ronaldo ស៊ុត​ម្នាក់​១​គ្រាប់​ឲ្យ​ម្ចាស់​ផ្ទះ​ ខណៈ​ Manolas, Lozano និង​ Di Lorenzo ស៊ុត​ឲ្យ​ក្រុម​ភ្ញៀវ​ប៉ុន្តែ​ទី​បញ្ចប់​គ្រាប់​ចូល​ទី​របស់​ ខ្សែ​ការពារ​ Koulibaly នៅ​នាទី​៩០+២ ទៅ​វិញ​ទេ​ ដែល​ជួយ​ Juventus យក​ឈ្នះ​ Napoli ក្នុង​លទ្ធផល ៤-៣។​​

ក្រោយ​កើប​៣​ពិន្ទុ​ពេញ​ក្នុង​សប្ដាហ៍​ទី​ពីរ​ ក្រុម​រហស្សនាម​ថា​សេះ​បង្កង់​បាន​ឡើង​ទៅ​កាន់​កំពូល​តារាង​ Serie A ដោយ​២​ប្រកួត​ មាន​៦​ពិន្ទុ​។ យ៉ាង​ណា​តំណែង​ខាងលើ​​អាច​មាន​ការ​ប្រែប្រួល​បើ​សិន​ Inter Milan, Lazio, Atlanta និង​ក្រុម​មួយ​ចំនួន​ទៀត​ដែល​មាន​៣​ពិន្ទុ​ក្នុង​ដៃ​ស្រាប់​ឈ្នះ​ប្រកួត​យប់​នេះ​របស់​ខ្លួន​ដែរ​នោះ៕

ប្រភព៖ ESPN FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់