• 2019-08-31 07:15:29
  • បាល់ទាត់

លក់​ និង​ខ្ចី​ជើង​ខ្ទេចខ្ទី​តែ​ Ole ថា​ Fred មួយ​គឺ​ទុក​នៅ United

  • 2019-08-31 07:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer បាន​ចេញ​មក​អះអាង​ថា​ខ្សែ​បម្រើ​ Fred នឹង​បន្ត​ស្នាក់​នៅ​ Manchester United គឺ​គ្មាន​ការ​ដោះដូរ​ ខ្ចី​ជើង​ ឬ​លក់​ចេញ​ទេ។​

ការ​និយាយ​បែប​នេះ​ក្រោយ​ពេល​ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​ត្រូវ​ Fiorentina ទាក់​ទង​ទៅ​លេង​នៅ​ Serie A ១​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​រូប​គេ​ផ្ទេរ​ពី Shakhtar Donetsk មក​ United។​ យ៉ាង​ណា​ Ole មើល​ឃើញ​ថា​ Fred នៅ​តែ​ជា​តួ​អង្គ​សំខាន់​ជាមួយ​នឹង​ប្រព័ន្ធ​លេង​របស់​លោក​ និង​សម្រេច​ថា​រក្សា​រូប​គេ​ឲ្យ​នៅ​បន្ត។​

“Fred ប្រឹង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន ហើយ​កម្រិត​លេង​របស់​គេ​ទាប​ជាង​កីឡាករ​មួយ​ចំនួន​ប៉ុណ្ណោះ​ដូចជា Paul Pogba និង​ Scott McTominay"។ Ole និយាយ​ដូច្នេះ។​

គួរ​រម្លឹក​ថា​បិសាច​ក្រហម​បាន​បញ្ចេញ​​ខ្សែ​ប្រយុទ្ធ​សំខាន់​ជា​ច្រើន​ដូចជា Alexis Sanchez, Romelu Lukaku ដោយ​ក្លឹប​​កំពុង​ផ្ដោត​លើ​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ និង​កីឡាករ​ចំណូល​ថ្មី៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ រ័ត្ន

មតិយោបល់