• 2019-08-30 03:02:01
  • បាល់ទាត់

Ronaldo ​និយាយ​ឌឺ​ទៅ​អ្នក​គាំទ្រ AT Madrid ​ពេល​ដឹង​ថា​ប៉ះ​គ្នា​ទៀត​រដូវ​កាល​នេះ​

  • 2019-08-30 03:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Juventus ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម Atletico Madrid ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​ថ្មី​នេះ​។

ការ​ស្ថិត​នៅ​ពូល​ជាមួយ​គ្នា​នេះ​ដែរ ​គេ​បាន​គិត​ដល់​ភ្លាម​ថា Ronaldo ​អី​ក៏​មាន​និស្ស័យ​ម្ល៉េះ​ជាមួយ​ក្រុម AT Madrid ​នេះ ​តាំង​ពី​នៅ Real Madrid ​រហូត​ដល់ Juventus ​នេះ ​គឺ​តែងតែ​បាន​ប្រកួត​ទល់​ក្រុម​នេះ​រហូត។ ខណៈ​ដែល​គេ​ផ្ទាល់​ក៏​តែងតែ​ជា​អ្នក​បញ្ចប់​ក្ដី​ស្រមៃ​របស់​ក្រុម​លោក Simeone ​នេះ​ដែរ​ផង​ដែរ ដូច​រដូវ​កាល​មុន​ស៊ុត​ទម្លាក់​ក្រុម AT Madrid ​អីចឹង។

ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ តែ​កាយ​សម្បទា​នៅ​ល្អ​នេះ​បាន​លើក​ឡើង​ចំពោះ​ការ​ជួប AT Madrid ​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​អ្នក​គាំទ្រ​គេ​មិន​ជំរុញ​ខ្ញុំ ​ដោយ​ការ​ស្រែង​ពាក្យ​សម្ដី​មិន​សម​រម្យ​ទៀត។ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ម្ដង​នេះ​នឹង​ក្លាយ​ជា​ប្រកួត​ស្វិតស្វាញ​។ ​ខ្ញុំ​ដឹង​ពី AT Madrid ​ថា​ពួកគេ​ជា​ក្រុម​ល្អ​មួយ ព្រោះ​ខ្ញុំ​បាន​ជួប​ពួកគេ​ជា​ច្រើន​លើក​មក​ហើយ ខ្ញុំ​ស្គាល់​គេ​ច្បាស់”៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់