• 2019-08-30 01:51:38
  • បាល់ទាត់

សរសើរ ​Ronaldo ​មិន​ឈ្នះ​ពាន​សោះ ក៏​ចូល​រួម ​ថែម​ទាំង​បោះពាក្យ​ម៉ឺងម៉ាត់​ទៀត​

  • 2019-08-30 01:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ចូល​រួម​កម្មវិធី UEFA ​កាល​ពី​យប់មិញ​នេះ ​ទាំង​ដែល​ខ្លួន​មិន​បាន​ឈ្នះ​ពាន​រង្វាន់​អ្វី​សោះ​ពី​កម្មវិធី​ខាង​លើ​នេះ​។

បទ​សម្ភាស​នៅ​យប់មិញ Ronaldo ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ចម្លែក​ក្នុង​ចិត្ត​ដែរ ព្រោះ​យើង​បាន Share ​ពាន​នេះ​អស់​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ ខ្ញុំ​និង Messi ។ ខ្ញុំ​មិន​ច្បាស់​ទេ​ថា​មាន​រឿង​ដូច​ខ្ញុំ​និង​គាត់​បាន​កើត​ឡើង​ក្នុង​ពិភព​បាល់ទាត់ ​កីឡាករ​២​នាក់​បាន​នៅ​លើ​ឆាក​ជាមួយ​គ្នា​ច្រើន​ឆ្នាំ។ ដូច្នេះ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។ ច្បាស់​ណាស់ ​យើង​មាន​ទំនាក់ទំនង​ល្អ ​យើង​មិន​ទាន់​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​មែន ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​នឹង​កើត​ឡើង”។

Ronaldo ​និង Messi ​បាន​ឈ្នះ​ពាន​រង្វាន់ Ballon d'Or ​៥​ដង​ដូច​គ្នា ​ហើយ​លើក​នេះ​ក៏​មាន​ឈ្មោះ​ក្នុង​ពាន​រង្វាន់ UEFA Best Player ​ថែម​ទៀត ប៉ុន្តែ​មិន​បាន​ឈ្នះ​ឡើយ ព្រោះ​ពាន​នេះ​គឺ​បាន​ទៅ​លើ van Dijk ​ខ្សែ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ និង​ក្រុម Liverpool ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​កីឡាករ Juventus ​បាន​បញ្ជាក់​ថា​លោក​មិន​អស់​សង្ឃឹម​ឡើយ ​ហើយ​រដូវ​កាល​នេះ​និង​រដូវ​កាល​បន្ទាប់​ៗ​ទៀត ​នឹង​ប្រឹងប្រែង​ផ្ទេរ​ដង ដើម្បី​មក​បង្ហាញ​ខ្លួន​លើ​ឆាក​នេះ។ ​អាយុ​របស់​គេ ​គឺ​គ្រាន់​តែ​ជា​លេខ​ប៉ុណ្ណោះ សាមី​ខ្លួន​គិត​ថា​នៅ​មាន​កម្លាំង​និង​សមត្ថភាព​អាច​ប្រជែង​បន្ដ​បាន៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់