- 2019-08-30 01:45:39
- បាល់ទាត់
ប្រជែងគ្នាជាង១០ឆ្នាំ Ronaldo ប្រាប់ Messi គួរតែរកបាយល្ងាចជុំគ្នាម្ដង
- 2019-08-30 01:45:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជែងគ្នាជាង១០ឆ្នាំ Ronaldo ប្រាប់ Messi គួរតែរកបាយល្ងាចជុំគ្នាម្ដង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo ចង់មានពេលហូបអាហារពេលល្ងាចម្ដងជាមួយដៃគូប្រជែងយូរឆ្នាំ Lionel Messi ត្បិតកីឡាកររបស់ Barcelona រូបនេះបានយកឈ្នះរូបគេគ្រងពានខ្សែប្រយុទ្ធឆ្នើមប្រចាំទ្វីបរបស់អឺរ៉ុបកាលពីយប់មិញក៏ដោយ។
កីឡាករកំពូលទាំងពីរធ្លាប់ហែកយកពាន Ballon d'Or ម្នាក់៥ដងដូចគ្នា ប៉ុន្តែ Messi បានវ៉ា Ronaldo និង Mo Salah គ្រងពានរង្វាន់ខាងលើ។ Ronaldo វ័យ៣៤ឆ្នាំ ដែលបង២ឆ្នាំលើ Messi សង្ឃឹមថា ពេលនេះគេចង់មានពេលហូបអាហារល្ងាចជាមួយគ្នា និងបន្តប្រជែងក្នុងពិភពបាល់ទាត់ទៀត។
និយាយក្នុងកម្មវិធីប្រគល់ពានកាលពីយប់មិញ Ronaldo បាននិយាយថា គេនិង Messi បានប្រជែងគ្នាអស់រយៈពេល១៥ឆ្នាំ។ ហើយក៏មិននឹកស្មានថាមានមនុស្សខ្លាំង២នាក់តែងប្រជែងគ្នាគ្រប់ពេលអញ្ចឹងទេ។ និយាយពីទំនាក់ទំនងរបស់ពួកគេល្អ ប៉ុន្តែមិនទាន់មានពេលហូបអាហារល្ងាចជាមួយគ្នា។ យ៉ាងណាកីឡាករសញ្ជាតិព័រទុយហ្គាល់សង្ឃឹមថ្ងៃអនាគតនឹងបានហូបបាយជាមួយ Messi៕