• 2019-08-28 05:11:46
  • បាល់ទះ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ នឹង​វិល​ត្រលប់​មកពី​ចិន ​ថ្ងៃ​ទី៣១​ ក្រោយ​ហាត់​អស់​២ខែ​

  • 2019-08-28 05:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ រួម​និង​ក្រុម​ថ្នាល​នឹង​វិល​មក​ប្រទេស​កំណើត​វិញ​នា​ថ្ងៃ​ទី៣១​ ខែ​សីហា​ ឆ្នាំ​២០១៩​ នេះ​ បន្ទាប់​ពី​ហ្វឹកហាត់​នៅ​ចិន​ អស់​ពេល​២ខែ​កន្លង​ទៅ​នេះ។​

រូបភាពលោកគ្រូ សាន ​សុក្រិត

បើ​តាម​លោក​ សាន​ សុក្រិត​ គ្រូ​ជំនួយ​ក្រុមជម្រើសជាតិ​បាល់ទះ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ចំណាយ​ពេល​២ខែ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​នៅ​ឯ​ខេត្ត​ពូចៀន​ ប្រទេស​ចិន​ អស់​រយៈពេល​២​ខែ​នេះ​ កីឡាករ​ទាំង​អស់​នឹង​មក​កម្ពុជា​វិញ​ថ្ងៃ​ទី៣១​នេះ​ហើយ​ គឺ​មក​ដល់​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រហែល​ម៉ោង​១២​យប់។​

រូបភាពលោកគ្រូ សាន ​សុក្រិត

គ្រូ​ជំនួយ​ខាង​លើ​នេះ​ បន្ថែម​ទៀត​ថា​ កីឡាករ​ឈុត​ធំ​ ក៏​ដូច​ជា​យុវជន​ថ្នាល​ដែល​បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ទាំង​នោះ​មាន​ការ​កើន​ឡើង​ខ្លាំង​មែនទែន​ ទាំង​បច្ចេកទេស​ សមត្ថភាព​ជា​ដើម។​ សម្រាប់​គម្រោង​ធ្វើ​អ្វី​បន្ត​ទៀត​ ឬ​ចេញ​ប្រកួត​មិត្តភាព​យ៉ាង​នោះ​មិន​ទាន់​ច្បាស់​នោះ​ទេ​ ប៉ុន្តែ​នៅ​តែ​បន្ត​ហ្វឹកហាត់​ជា​ធម្មតា។​

រូបភាពលោកគ្រូ សាន ​សុក្រិត

រំលឹក​ដែរ​ថា ​ក្រុមជម្រើសជាតិ​បាល់ទះ​ទាំង​ឈុត​ធំ​ និង​ក្រុម​ថ្នាល​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ អស់​រយៈពេល​២ខែ​ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី១​ ខែ​កក្កដា​ មក​ម្ល៉េះ​ ហើយ​នឹង​ត្រូវ​ត្រលប់​មក​វិញ​នា​ថ្ងៃ​ទី៣១​ចុង​ខែ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់