• 2019-08-28 06:54:00
  • បាល់ទះ

លីគបាល់ទះកម្ពុជានឹងត្រឡប់មកវិញឆាប់ៗនេះ​

  • 2019-08-28 06:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ​សហការ​ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា ​​នៅ​ព្រឹក​ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០១៩នេះ បើក​វគ្គ​គ្រូ​បង្វឹក​កីឡា​បាល់ទះ​កម្រិត​១ នៅ​ NOCC។

ថ្លែង​មក​កាន់​អ្នក​សារព័ត៌មាន​លោក បឹង គីមតោ អគ្គ​លេខាធិការ​​នៃ​សហព័ន្ធ​បាល់ទះ​កម្ពុជា​ថា៖ «សហព័ន្ធ​នឹង​ជំរុញ​អាច​នា​ពេល​ឆាប់ៗ​នេះ​ឲ្យ​មាន​ប្រកួត​ជា​លីគ​ជា​ដើម​ យើង​អាច​​រៀប​ចំ​លីគ​បាន​ទាល់​តែ​យើង​មាន​ថវិកា​គ្រប់​គ្រាន់​ អ៊ីចឹង​ថវិកា​ទាល់​តែ​មាន​ស្ពន់ស័រ​ជួយ​ទើប​អាច​ទៅ​បាន​។ ដូច្នេះ​យើង​ខិតខំ​ប្រឹងប្រែង​ទី១​ យើង​ត្រូវ​មាន​ស្ពន់ស័រ​មួយ​ជាមុន​សិន​ ហើយ​បាន​យើង​ឈាន​ទៅ​ដំណើរ​ការ​ផ្សេង​ទៀត​បាន​​»។ លោក​បាន​បន្ត​ទៀត​ថា​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា​​នេះ​សហព័ន្ធ​នឹង​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំង​អស់​ខិតខំ​ប្រឹងប្រែង​ជួយ​ជំរុញ​​សកម្មភាព​បណ្ដុះបណ្ដាល​តាម ​រាជធានី ខេត្ត ធ្វើ​ម៉េច​ឲ្យ​កាន់​តែ​សស្រាក់សស្រាំ​ថែម​ទៀត។

លោក បឹង គីមតោ អគ្គ​លេខាធិការ​​នៃ​សហព័ន្ធ​បាល់ទះ​កម្ពុជា

គួរ​ដឹង​ដែរ​ថា វគ្គ​សិក្សា​នេះ​មាន​រយៈ​ពេល​៥ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៨ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ​២០១៩។ ដោយ​មាន​សិក្ខាកាម​ចូល​រួម​សរុប​ចំនួន​ ​៣០នាក់ មក​ពី​១២ រាជធានី ខេត្ត រួម​បញ្ចូល​ទាំង​​ក្លឹប​ធំ​ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ៕ ​​ ​​​​​

អត្ថបទ៖ Yorn Sovieth

មតិយោបល់