• 2019-08-26 13:05:11
  • បាល់ទាត់

Cavani និង Mbappe របួស​ ខណៈ​អនាគត​ Neymar ស្រពិចស្រពិល

  • 2019-08-26 13:05:11
  • ចំនួនមតិ 3 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ក្នុង​ពេល​អម្បាញ់មិញ​នេះ ក្លឹប Paris Saint-Germain បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្សែ​ប្រយុទ្ធ​បង្គោល​របស់​ខ្លួន​ទាំង​ពីរ​រូប​គឺ កីឡាករ​បារាំង​ Kylian Mbappe និង​កីឡាករ​អ៊ុយរុយហ្គាយ Edison Cavani នឹង​អវត្តមាន​ពី​ទីលាន​ប្រកួត​ជា​ច្រើន​សប្ដាហ៍។

បើ​តាម​សេចក្ដីប្រកាស​របស់​ក្លឹប​បាន​ឲ្យ​ដឹង​ថា Mbappe បាន​រង​របួស​ភ្លៅ ដែល​ធ្វើ​ឲ្យ​គេ​ខកខាន​លេង​ឲ្យ​ក្លឹប​បារាំង​នេះ រយៈពេល ១​ខែ។ រីឯ Cavani វិញ របួស​សាច់ដុំ​ភ្លៅ ហើយ​អាច​នឹង​អវត្តមាន​រយៈពេល ៣​ សប្ដាហ៍។

ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar វិញ គ្រូ​បង្គោល Thomas Tuchel បាន​និយាយ​ប្រាប់​សារព័ត៌មាន Canal+ ថា អនាគត​របស់​គេ​នៅ​មិន​ទាន់​ច្បាស់​ទេ ខណៈ​ឈ្មោះ​របស់​គេ​ក៏​មិន​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​ក្រុម​ដែរ​។

PSG បាន​យក​ឈ្នះ​ក្លឹប Toulouse ក្នុង​លទ្ធផល ៤-០ ក្នុង​ប្រកួត​សប្ដាហ៍​ទី ២ នៃ Ligue 1 ក្រោយ​ពី​ចាញ់ Rennes ២-១ នៅ​ប្រកួត​បើក​ឆាក៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់