- 2019-08-25 14:17:00
- បាល់ទាត់
ដឹងអត់ Coutinho ជាកីឡាករប្រេស៊ីលទីប៉ុន្មាន ដែលទៅលេងនៅ Barcelona?
- 2019-08-25 14:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ Coutinho ជាកីឡាករប្រេស៊ីលទីប៉ុន្មាន ដែលទៅលេងនៅ Barcelona?
ចន្លោះមិនឃើញ
មុនពេលដែល Philippe Coutinho ទៅលេងនៅទឹកដីអាឡឺម៉ង់ក្នុងលក្ខខ័ណ្ឌខ្ចីជើង ការចាកចេញពីទីក្រុងបាសេឡូណាមិនមែនជាលើកទី១ឡើយសម្រាប់កីឡាករប្រេស៊ីលរូបនេះ។
ទីក្រុងបាសេឡូណាជាទឹកដីចាស់ដែលរូបគេធ្លាប់លេងឲ្យក្រុម Espanyol។ ទីក្រុងបាសេឡូណាក៏ជាកន្លែងបណ្តុះកីឡាករវ័យ២៧ឆ្នាំ មុននឹងគេឈានដល់ការលេងកម្រិតកំពូលក្រោយផ្លាស់ទៅ Liverpool។ ប៉ុន្តែទីក្រុងបាសេឡូណា ជាមួយក្លឹប Barcelona ក៏ជាកន្លែងដែលធ្វើឲ្យអាជីពរបស់តារាឆ្នើមរូបនេះស្ទើរលេចបាត់ មុនពេលផ្លាស់ទៅក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយ Bayern Munich។
បើគិតត្រឹម Coutinho លេងនៅ Camp Nou គេគឺជាកីឡាករប្រេស៊ីលទី ៣០ ហើយដែលលេងនៅក្លឹប Barcelona។
គិតមកទល់ពេលនេះ ក្លឹបដែលមានប្រវត្តិជិត១២០ឆ្នាំ មានកីឡាករប្រេស៊ីលទៅលេង ៣០ នាក់ហើយ Da Silva គឺជាកីឡាករប្រេស៊ីលដំបូងគេដែលទៅលេងឲ្យ Barcelona ក្នុងឆ្នាំ ១៩៤៨ ប៉ុន្តែលេងបានតែ៣ប្រកួតប៉ុណ្ណោះ ខណៈដែល Dani Alves គឺជាកីឡាករប្រេស៊ីលដែលបានចូលលេងឲ្យក្លឹបអ្នកមានបុណ្យសឹងគ្រប់ប្រកួត ហើយក៏ជាអ្នកដែលបានបង្កព្យុះភ្លៀងជាមួយ Neymar។
ប៉ុន្តែបើនិយាយពីសករាជដ៏លេចធ្លោបំផុត ដែលកីឡាករប្រេស៊ីលលេងនៅ Barcelona គឺអំឡុងទសវត្ស៩០។ នៅពេលនោះមានដូចជា កីឡាករ Sonny Anderson, Romario, Ronaldo និង Rivaldo ហើយក្រោយមកបន្តិចមាន Ronaldinho៕
អាន៖ FIFA ពិចារណាប្រើមនុស្សយន្តជំនួសអាជ្ញាកណ្ដាលខ្សែបន្ទាត់