- 2019-08-25 03:14:01
- បាល់ទាត់
ចាប់សាហាវ VAR ចាប់ offside ស្មារបស់ Ronaldo ក្នុងប្រកួតបើកឆាក Serie A
- 2019-08-25 03:14:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់សាហាវ VAR ចាប់ offside ស្មារបស់ Ronaldo ក្នុងប្រកួតបើកឆាក Serie A
ចន្លោះមិនឃើញ
Cristiano Ronaldo សឹងតែបើកករណីរដូវកាលថ្មីបាន១គ្រាប់ទៅហើយ ប៉ុន្តែត្រូវ VAR មិនឱ្យទៅវិញ ដោយចាត់ទុកថា១គ្រាប់នោះជាគ្រាប់បាល់ Offside ត្រង់ស្មារបស់គេបន្តិច។
Ronaldo បានចូលប្រកួតបើកឆាកនៅលីគកំពូលអ៊ីតាលី ហើយក្រុម Juventus ក៏ទទួលបានជ័យជម្នះផងដែរ។ ប្រកួតនេះសេះបង្កង់ឈ្នះ Parma តែ១គ្រាប់ប៉ុណ្ណោះ ដោយធ្វើបានពីសំណាក់ខ្សែការពារ Chiellini ស្របពេល CR7 វិញក៏សឹងតែមាន១គ្រាប់ដែរ ប៉ុន្តែស៊យអី VAR មិនផ្ដល់បាល់នោះឱ្យទេ ដោយចាត់ទុកថាជាបាល់ Offside ត្រង់ស្មារបស់គេបន្តិចទៅវិញ។
ការចាប់នេះហើយ បានធ្វើឱ្យអ្នកគាំទ្រសរសើរ VAR នៅអ៊ីតាលីគ្រប់គ្នា ថាចាប់អីក៏ច្បាស់យ៉ាងនេះ ហើយផ្ទៀងផ្ទាត់ល្អិតល្អន់ម្លឹងៗ៕