• 2019-08-24 04:27:00
  • បាល់ទាត់

១​​គ្រាប់​១៣,៥ លាន​ Sanchez ធ្វើ​ឲ្យ Man Utd ចាយ​ជិត​៧០​លាន​ដុល្លារ​ហើយ​ពី​ការ​ស៊ុត​៥​គ្រាប់

  • 2019-08-24 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez បាន​បង្ហាញ​ខ្លួន​៤៥​លើក​ហើយ​ឲ្យ Man Utd គិត​ចាប់​ពី​រដូវកាល ២០១៧/១៨​មក ប៉ុន្តែ​ទើប​រក​បាន​៥​គ្រាប់​ប៉ុណ្ណោះ​នៅ Old Trafford ខណៈ​ដែល​បិសាច​ក្រហម​បាន​ចាយ​លើ​កីឡាករ​ឈីលី​ ៥៥ លាន​ផោន (ប្រហែល ៦៧,៥ លាន​ដុល្លារ) មក​ហើយ ឬ គិត​១​គ្រាប់ ១១​លាន​ផោន (១៣,៥ លាន​ដុល្លារ)។

​Sanchez បាន​ចូលរួម​ជាមួយ Man Utd ដោយ​ប្តូរ​គ្នា​​ជាមួយ Henrikh Mkhitaryan ឲ្យ​ទៅ Arsenal វិញ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៨។

Jose Mourinho បាន​និយាយ​​ផង​សើច​ផង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្រោយ​ចុះ​ហត្ថលេខា Sanchez ថា "តម្លៃ​ខ្លួន​គាត់​ថោក​ណាស់​ មិន​អីចឹង? ការ​ផ្ទេរ​ដោយ​អត់​អស់​លុយ។ យើង​បាន​គាត់​ដោយ​ free”។

ត្បិត​តែ​ Sanchez យក​មក​ free ប៉ុន្តែ​​គេ​គឺ​ជា​កីឡាករ​ដែល​ស៊ី​ប្រាក់ខែ​ច្រើន​​ជាង​គេ​បំផុត​នៅ Premier League។ ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ ពេញ​១​រដូវ​កាល​មុន Sanchez រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​​ក្នុង​ការ​បង្ហាញ​ខ្លួន ២៧​លើក។

​បើ​តាម​របាយការណ៍​​ចេញ​ផ្សាយ​ដោយ Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​៣០​ឆ្នាំ​ទទួល​បាន​បៀវត្សរ៍ ៤៧៨,០០០ ដុល្លារ​ក្នុង​១​សប្ដាហ៍ ហើយ​នៅ​ទាមទារ bonus ផ្សេងៗ​ទៀត​ដូចជា​បង្ហាញ​ខ្លួន​១​ប្រកួត​ឲ្យ Man Utd ស៊ី​ថ្លៃ ៩២,០០០ ដុល្លារ ហើយ​គិត​ត្រឹម​រយៈពេល​១៨​ខែ​នៅ​ក្លឹប​បិសាច​ក្រហម Sanchez រក​លុយ​ពី Man Utd បាន ៦៧,៥ លាន​ដុល្លារ​ទៅ​ហើយ៕

អាន៖ គ្រូ​បង្វឹក​ចង់​ឲ្យ Richarlison និង Yerry Mina រៀន​អង់គ្លេស​បន្ថែម​នៅ Everton

ប្រភព៖ Goal ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម