• 2019-08-23 11:28:32
  • បាល់ទាត់

ក្លឹប​ Juventus ប្រកាស​ឲ្យ Sarri សម្រាក​ចំ​ប្រកួត​សំខាន់ ក្រោយ​ពី​មាន​ជំងឺ​​សួត

  • 2019-08-23 11:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ប្រកាស​របស់​គេហទំព័រ​ក្លឹប​ Juventus បាន​ឲ្យ​ដឹង​ថា គ្រូ​បង្គោល​ជនជាតិ​អ៊ីតាលី​លោក Maurizio Sarri នឹង​ត្រូវ​សម្រាក​ចំនួន ២​ ប្រកួត​ ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត​របស់​លោក។

ខាង​ក្លឹប​បាន​បញ្ជាក់​ថា Sarri ទទួល​បាន​ការ​ត្រួត​ពិនិត្យ​សុខភាព ហើយ​មើល​ឃើញ​ថា មាន​ជំងឺ​រលាក​សួត​របស់​លោក មាន​ភាព​ល្អ​ប្រសើរ​ជាង​ប៉ុន្មាន​ថ្ងៃ​មុន។

យ៉ាងណាមិញ ដើម្បី​ឲ្យ​មាន​ភាព​ធូរ​ស្រាល​នៃ​ជំងឺ​របស់​លោក​ Sarri ត្រូវ​តែ​សម្រាក​មួយ​រយៈ​សិន ដោយ​អាច​នឹង​អវត្តមាន​ប្រកួត​ដំបូង​ៗ​នៃ​លីគ​កំពូល​អ៊ីតាលី​ចំនួន ២ ប្រកួត គឺ​ប្រកួត​ប៉ះ​នឹង​ក្លឹប Parma និង​ក្លឹប Napoli។

ខាង​ Juventus បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​បច្ចេកទេស នឹង​ធ្វើ​ការ​សហការ​ជាមួយ​ក្រុម​ការងារ​របស់​ Sarri និង​ធ្វើ​ការ​របស់​លោក​ជា​បណ្ដោះអាសន្ន៕

ប្រភព៖ juventus ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់