• 2019-08-23 04:42:35
  • បាល់ទាត់

ល្អ! Kubo ​អាច​នឹង​​បង្ហាញ​សមត្ថភាព​ញឹក​ក្នុង​លីគ​ La Liga ក្រោយ​ចេញ​ពី Real

  • 2019-08-23 04:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​​អនុញ្ញាត​ឲ្យ​យុវជន​ជប៉ុន Takefusa Kubo ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប​ប្រជែង​​រួម​លីគ Mallorca ក្នុង​រដូវ​កាល​នេះ។

Madrid បាន​ចុះ​កុងត្រា​ទិញ​យក​​ខ្សែ​បម្រើ​ប្រយុទ្ធ​យុវជន​វ័យ​១៨​ឆ្នាំ​កាល​ពី​ខែ​មិថុនា ពី​ក្លឹប FC Tokyo ជាមួយ​គោលបំណង​ចង់​ឲ្យ​គេ​​លេង​ក្នុង​ឈុត​ក្រុម​បម្រុង។ Kubo បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ធំ​ អំឡុង​ពេល​ប្រកួត​មិត្តភាព​ត្រៀម​រដូវ​កាល​ថ្មី ដើម្បី​ឲ្យ​អ្នក​ចាត់​ការ Zinedine Zidane និង​គ្រូ​ក្នុង​ក្រុម​អាច​​សង្កេត​មើល​ពី​សមត្ថភាព​របស់​គេ។

Kubo​ ដែល​ធ្លាប់​ចំណាយ​ពេល​ជា​យុវជន​ថ្នាល​របស់ Barcelona បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ជប៉ុន​ដំបូង​កាល​ពី​ដើម​ឆ្នាំ​នេះ។ និយាយ​ពី​ Mallorca ជា​ក្លឹប​ទើប​តែ​​ឡើង​មក​ពី​លីគ​ទី​២ មក​កាន់​ La Liga រដូវ​កាល​នេះ ហើយ​ពួក​គេ​ចង់​បន្ត​ឈរ​ជើង​នៅ​លីគ​កំពូល​មួយ​នេះ​ឲ្យ​បាន​ថេរ។ ​ Mallorca បាន​ឈ្នះ​ការ​ប្រកួត​បើក​រដូវ​កាល ២-១​លើ​ក្រុម Eibar កាល​ពី​សប្ដាហ៍​មុន។

សប្ដាហ៍​នេះ​ពួក​គេ​ត្រូវ​ជួប Real Sociedad នៅ​ថ្ងៃ​អាទិត្យ​​ខាង​មុខ ស្រប​ពេល Kubo​ អាច​​មាន​ឱកាស​​បង្ហាញ​ខ្លួន​ញឹកញាប់​ក្នុង​លីគ​កំពូល​របស់​អេស្ប៉ាញ៕​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់