• 2019-08-23 07:23:14
  • បាល់ទាត់

សល់​៦​ថ្ងៃ​ទៀត​ចាប់​ឆ្នោត​ UCL មក​មើល​ក្រុម​ណា​នៅ​ POT ដូចគ្នា​ខ្លះ​

  • 2019-08-23 07:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​មិន​ដល់​១​សប្ដាហ៍​ទៀត​ទេ​ ការ​ចាប់​ឆ្នោត​រើស​ពូល​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព​គឺ UEFA Champions League នឹង​មក​ដល់​ហើយ។

ការ​ចាប់​ឆ្នោត​ Champions League និង​ Europa League នឹង​ធ្វើ​នៅ​ថ្ងៃ​ជាមួយ​គ្នា​ខណៈ​ការ​ប្រកាស​លទ្ធផល​កីឡាករ​ឈ្នះ​ពាន​ UEFA Men's Player of the Year Award ក៏​ធ្វើ​នៅ​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩​នោះ​ដែរ។​ ជើង​ឯក​ចាស់​ Liverpool ស្ថិត​នៅ​ Pot 1 ហើយ​ Chelsea ជា​ជើង​ឯក​ Europa League ក៏​ស្ថិត​នៅ​ Pot 1 ដូចគ្នា។

ជើង​ឯក​១៣​សម័យ​កាល​ Real Madrid ធ្លាក់​ទៅ​ Pot 2 ហើយ​​ Tottenham ដែល​ជា​ក្រុម​រង​ជើង​ឯក​ឆ្នាំ​ទៅ​ក៏​នៅ​ Pot នោះដែរ។​ ចាប់​ពី​ Pot ២នេះ​ទៅ​ដល់​ Pot ៣,៤ គឺ​ក្រុម​នីមួយៗ​ត្រូវ​បាន​ចាត់​​ថ្នាក់​ទៅ​តាម​ចំណាត់ថ្នាក់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA។ ក្រុម​មក​ពី​លីគ​តែ​មួយ​នឹង​មិន​ស្ថិតនៅ​ពូល​ជាមួយ​គ្នា​ទេ៕

ប្រភព៖ UEFA អត្ថបទ៖ រ័ត្ន

មតិយោបល់