• 2019-08-23 03:18:22
  • បាល់ទាត់

Emery ​ប្រាប់​ Elneny និង​ Mustafi ត្រង់​ៗ​ថា​គួរ​តែ​ចេញ​ពី Arsenal

  • 2019-08-23 03:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Unai Emery ណែនាំ​ឲ្យ​ Shkodran Mustafi និង​ Mohamed Elneny ស្វែង​រក​ទ្រនំ​ថ្មី​នៅ​ក្លឹប​ដទៃ​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​មិន​ស្ថិតនៅ​ក្នុង​ផែន​ការ​របស់​លោក។​​

Mustafi និង Elneny

ខ្សែ​ការពារ​ Mustafi បាន​ធ្លាក់​ទម្រង់​លេង​ខ្លាំង​តាំង​ពី​រដូវ​កាល​មុន​ និង​មិន​ទាន់​បាន​លេង​១​ប្រកួត​នៅ​ឡើង​ទេ​ចាប់​តាំង​ពី​បើក​រដូវ​កាល​ថ្មី​មក​ ស្រប​ពេល​ខ្សែ​បម្រើ​អេហ្ស៊ីប​ Elneny ក៏​មាន​វាសនា​មិន​ខុស​គ្នា​គឺ​ គ្មាន​ជម្រើស​ទាំង​ប្រកួត​ប៉ះ Newcastle United និង​ Burnley។​​

ខណៈ​ទីផ្សារ​ដោះដូរ​នឹង​បិទ​ទ្វារ​ថ្ងៃ​ទី​២​ ខែ​កញ្ញា​​នេះ Emery បាន​ប្រាប់​ឲ្យ​សមាជិក​ Arsenal ទាំងពីរ​ស្វះស្វែង​រក​ក្លឹប​ណា​ដែល​ធានា​កៅអី​ពួកគេ​បាន។​ "យើង​មាន​កីឡាករ​មួយ​ចំនួន​ដែល​បាន​ដឹង​ពី​ស្ថានភាព​របស់​ពួកគេ។​ ជាក់ស្ដែង​គឺ Elneny និង​ Mustafi បាន​ដឹង​ច្បាស់​ពី​ខ្លួន​ឯង។​ ខ្ញុំ​ចង់​ឲ្យ​កីឡាករ​ទាំង​អស់​រីករាយ​នៅ​ក្លឹប​ មិន​ចង់​ឃើញ​អ្នក​ណា​មិន​សប្បាយ​ចិត្ត​ព្រោះ​មិន​បាន​លេង​ទេ"។ បុរស​សញ្ជាតិ​អេស្ប៉ាញ​និយាយ​៕​

Emery

ប្រភព៖ Goal ប្រែសម្រួល៖ សៀនហួរ

មតិយោបល់