• 2019-08-23 03:06:28
  • បាល់ទាត់

Ronaldo បង្ហាញ​ក្ដី​បារម្ភ​រឿង​ឆេះ​ព្រៃ​អាម៉ាហ្សូន ដែល​ជា​ជម្រក​ផ្ដល់​អុកស៊ីហ្សែន​​ពិភពលោក

  • 2019-08-23 03:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​​នៅ​ប្រទេស​ប្រេស៊ីល កំពុង​តែ​បន្ត​ឆេះ​រាលដាល​អស់​រយៈពេល​៣​សប្ដាហ៍​ទៅ​ហើយ ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ប្រទេស​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង។

ទាក់ទិន​នឹង​រឿង​នេះ​ខ្សែ​ប្រយុទ្ធ​របស់ក្លឹប Juventus គឺ Cristano Ronaldo បាន​ចេញ​មក​បង្ហាញ​ក្ដី​បារម្ភ ដោយ​សារ​ព្រៃ​នេះ​​បាន​ផ្ដល់​ផលប្រយោជន៍​ច្រើន​ឲ្យ​ពិភពលោក។ លើ​ផេក​ហ្វេសប៊ុក​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​សរសេរ​ថា៖ "ព្រៃ​អាម៉ាហ្សូន​ផលិត​បាន​ច្រើន​ជាង​ ២០% នៃ​អុកស៊ីហ្សែន​របស់​ពិភពលោក ហើយ​វា​បាន​បន្ត​ឆេះ​៣​សប្ដាហ៍​ទៅ​ហើយ។ វា​គឺ​ជា​ទំនួល​ខុសត្រូវ​របស់​ពួក​យើង​​ដើម្បី​ជួយ​ថែរក្សា​ពិភពលោក​របស់​ពួក​យើង"។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters ឲ្យ​ដឹង​ដែរ​ថា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន គឺ​បណ្ដាល​មក​ពី​សកម្មភាព​របស់​មនុស្ស​ដុត និង​គ្រោះ​រាំង​ស្ងួត។ ទីនោះ​គឺ​ជា ព្រៃ​តំបន់​ត្រូពិច​ធំ​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា "សួតរបស់ផែនដី”។ មាន​ការ​រិះ​គន់​ជា​ច្រើន​ចំពោះ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ប្រេស៊ីល​បច្ចុប្បន្ន ដែល​បណ្ដាយ​ឲ្យ​ហេតុការណណ៍​នេះ​កាន់​តែ​ធំ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់