• 2019-08-23 02:57:51
  • បាល់ទាត់

Wolves ​សង្ឃឹម​ខ្ពស់​ឡើង​វគ្គ​ចែក​ពូល Europa ក្រោយ​ឈ្នះ Torino

  • 2019-08-23 02:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wolverhampton ត្រៀម​ខ្លួន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​ឡើង​វគ្គ​ចែក​ពូល​ Europa League ក្រោយ​យក​ឈ្នះ​ក្រុម​អ៊ីតាលី​ Torino ៣-២​ សម្រាប់​ជើង​ទី​​មួយ។​

ក្នុង​ការ​ប្រកួត​ជម្រុះ​កាល​ពី​យប់​មិញ​ក្រុម​រហស្សនាម​ចចក​ខ្មៅ​ បើក​ការ​នាំ​មុខ​លើ​ក្រុម​ម្ចាស់​ផ្ទះ​បាន​២​គ្រាប់​មុន​ដោយ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Silva Nascimento នៅ​នាទី​៤៣​ និង​គ្រាប់​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​ Jota នៅ​នាទី​៥៩។​ រំលង​បាន​២​នាទី​ម្ចាស់​ផ្ទះ​សង​បាន​១​គ្រាប់​វិញ​ដោយ​ខ្សែ​ការពារ​ De Silvestri។

ក្រោយ​ត្រូវ​គូ​ប្រកួត​តាម​ពី​ក្រោយ​ Wolves បាន​បើក​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​ និង​ថែម​បាន​១​គ្រាប់​ទៀត​ដោយ​ Jiménez នៅ​នាទី​៧២។ យ៉ាង​ណា​មុខ​ចប់​ការ​ប្រកួត​ Belotti បាន​ទាត់​ប៉េណាល់ទី​បាន​១​គ្រាប់​ឲ្យ​ Torino ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ។​ ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​ទឹកដី​អង់គ្លេស​ នឹង​ធ្វើ​ឡើង​សប្ដាហ៍​ក្រោយ​នៅ​ថ្ងៃ​ទី​៣០​ ខែ​សីហា៕ ​

ប្រភព៖ UEFA អត្ថបទ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម