• 2019-08-23 02:09:58
  • បាល់ទាត់

នេះ​តម្លៃ​សំបុត្រ​ចូល​មើល កម្ពុជា ​ប៉ះ​ហុងកុង ​ជម្រុះ World Cup ​នៅ​ស្ដាត​អូឡាំពិក​

  • 2019-08-23 02:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​កាតា ​របស់​កម្ពុជា ​នឹង​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នេះ​ហើយ ​ដោយ​ប្រកួត​ដំបូង​ក្រុម​គោ​ព្រៃ​ត្រូវ​យក​៣​ពិន្ទុ​ពី​ក្រុម​ហុងកុង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃ​ទី​៥​ខាង​មុខ។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ប្រកាស​ដាក់​លក់​សំបុត្រ​ចូល​ទស្សនា​នៅ​ថ្ងៃ​ទី​២៦​ខាង​មុខ ​ដោយ​បែងចែក​ជា​២​ប្រភេទ គឺ​១​ម៉ឺន​រៀល​សម្រាប់​កន្លែង​មាន​ដំបូល ​និង​៥​ពាន់​រៀល​សម្រាប់​កន្លែង​ធម្មតា។ ទីតាំង​លក់​នៅ​ពហុកីឡដ្ឋាន​អូឡាំពិក​តែ​ម្ដង ​បើក​លក់​ពី​ម៉ោង​៩​ព្រឹក​ដល់​៦​ល្ងាច​។

សម្រាប់​ក្រុម​គោ​ព្រៃ​កម្ពុជា ​នឹង​ប្រកាស​ពី​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ខាង​មុខ​នេះ ពោល​គឺ​ត្រឹម​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម។ សម្រាប់​ការ​ប្រកួត​វគ្គ​ទី​២ ​ជម្រុះ World Cup 2022 ​ក្នុង​ទ្វីប​អាស៊ី ​ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល​C ជាមួយ​ ប៉ារែន ហុងកុង អីរ៉ាក់ និង អីរ៉ង់៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់