• 2019-08-22 12:30:36
  • បាល់ទាត់

Giggs យល់​ថា ស្ថានភាព Bale នៅ Real ពិត​ជា​ចម្លែក​មែនទែន

  • 2019-08-22 12:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​វេល​លោក Ryan Giggs បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គ្រប់គ្នា​មិន​នឹកស្មាន​ថា ខ្សែ​ស្លាប​ក្លឹប Real Madrid កីឡាករ​ Gareth Bale មិន​អាច​បន្ត​នៅ​ក្លឹប​អេស្ប៉ាញ​ទេ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ប៉ុន្តែ​នៅ​ពេល​នេះ​ស្ថានភាព​ប្រែប្រួល គេ​បន្ត​លេង​នៅ​ទីនោះ​ត​ទៅ​ទៀត។

លោក​បាន​និយាយ​ថា៖ " គ្រប់គ្នា​គិត​ថា រឿង​ដូច​មិន​សូវ​ស្រួល​ហើយ ប៉ុន្តែ​ពេល​នេះ​មើល​ទៅ​ពួក​គេ​ដូច​ជា​ដោះស្រាយ​រួចរាល់​ ហើយ Bale ក៏​បន្ត​លេង​ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​បាន​ទាក់ទង​ទៅ​គេ ដើម្បី​សួរ​ពី​សុខទុក្ខ​របស់​គេ។ វា​ហាក់​មាន​សញ្ញា​វិជ្ជមាន​ កាល​ពី​ពេល​ថ្មីៗ​នេះ។ គេ​បាន​លេង​នៅ​ចុង​សប្ដាហ៍ ហើយ​ធ្វើ​បាន​ល្អ​ណាស់ " ។

លោក​បាន​ហៅ​ស្ថានភាព​របស់ Bale ថា​មាន​ភាព​ចម្លែក​ខ្លាំង​ ក៏​ប៉ុន្តែ​លោក​ក៏​បាន​ធូរ​ចិត្ត​នៅ​ពេល​ដែល​បញ្ហា​របស់​គេ​ជាមួយ​ក្លឹប Real Madrid បាន​ដោះស្រាយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម