• 2019-08-22 13:06:21
  • បាល់ទាត់

Lukaku ទម្លាយ​ពេល Man Utd លេង​មិនល្អ មាន​ ៣នាក់​ ដែល​ចាំ​រង​ថ្មបាក់

  • 2019-08-22 13:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku បាន​និយាយ​ប្រាប់​ LightHarted Podcast ថា ខ្សែ​បម្រើ​បារាំង​ Paul Pogba រូប​គេ​ផ្ទាល់ និង​ខ្សែ​ស្លាប​ឈីលី Alexis Sanchez តែងតែ​រង​ការ​បន្ទោស​នៅ​ពេល​ទម្រង់​លេង​មិន​ល្អ។

គេ​បាន​និយាយ​ថា​៖ " Pogba ខ្ញុំ និង Alexis តែងតែ​រង​ការ​បន្ទោស​រហូត​។ ពួកគេ (Manchester United) គួរ​តែ​រក​អ្នក​ទម្លាក់​កំហុស​ផ្សេង​ទៅ។ ឆ្នាំ​នេះ​ ខ្ញុំ​គិត​ថា មិនមែន​មាន​តែ​ខ្ញុំ​ទេ ដែល​លេង​មិន​ល្អ។ កីឡាករ​ច្រើន​នាក់​ក៏​លេង​អត់​ល្អ​ដែរ " ។

Lukaku បាន​បន្ត​ថា៖ " ខ្ញុំ​គិត​ថា ក្រុម​នេះ​មាន​សក្ដានុពល​ណាស់។ កីឡាករ​មាន​ទេពកោសល្យ​ច្រើន ប៉ុន្តែ​អ្នក​ត្រូវ​តែ​ចេះ​កសាង​ក្រុម " ។

គួរបញ្ជាក់ផងដែរថា Lukaku បាន​ចាកចេញ​ទៅ​កាន់ Inter Milan ក្នុង​តម្លៃ ៩០លាន​ដុល្លារ ក្រោយ​រួមរស់​ជាមួយ​ Manchester United អស់​រយៈពេល ២ឆ្នាំ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់