• 2019-08-22 02:40:44
  • បាល់ទាត់

លេង​ឲ្យ​ Atletico មែន​តែ​ Felix ធ្វើ​រឿង​មួយ​បង្ហាញ​ថា​រូប​គេ​នៅ​តែ​នឹក​ Benfica

  • 2019-08-22 02:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មាន​ទេពកោសល្យ​ Joao Felix បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​អាណាព្យាបាល​​ Benfica ទៅ​ Atletico Madrid ក្នុង​តម្លៃ​កប់​ពពក​ ១១៣​លាន​ផោន​ បើ​ទោះ​ជា​រូប​គេ​មាន​អាយុ​​ទើប​១៩​ឆ្នាំ​ក៏ដោយ។​

Felix

ទោះ​ចាកចេញ​ពី​ទឹកដី​កំណើត​ទាំង​វ័យ​ក្មេង​តែ​ Felix នៅ​តែ​ស្រឡាញ់​ និង​នឹក​រលឹក​ Benfica ជា​និច្ច​ព្រោះ​ទីនោះ​ជា​កន្លែង​ផ្ដល់​ឱកាស​ និង​បង្វឹក​រូប​គេ​តាំង​​ជា​ថ្នាល រហូត​ក្លាយ​ជា​កីឡាករ​ម្នាក់​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់ទាត់។​ ខ្សែ​ប្រយុទ្ធ​មាឌ​ល្អិត​ល្បឿន​លឿន​ត្រូវ​​ប្រទះ​ឃើញ​ប្រើ​ប្រដាប់​ការពារ​ខ្មង​ជើង​ មាន​រូប​របស់​គេ​កាល​លេង​នៅ Benfica។​ ​​​

Felix លេង​ប្រកួត​ដំបូង​ឲ្យ​ Benfica កាល​ពី​ខែ​សីហា​ឆ្នាំ​ទៅ ប៉ុន្តែ​រក​បាន​រហូត​១៥​គ្រាប់​ និង​បញ្ជូន​​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​៩​ដង រួម​ចំណែក​ជួយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Lisbon ឈ្នះ​ជើង​ឯក​ Primeira Liga។​ នៅ​ទឹកដី​ Wanda Metropolitano វិញ​ត្បិត​ទើប​ចូល​លេង​ប៉ុន្តែ​រូប​គេ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហើប​គូថ​​ពី​កៅអី​មិន​តិច​ទេ នៅ​ពេល​អូស​បាល់​ម្ដងៗ៕ ​

ប្រភព៖ Instagram អត្ថបទ៖ សៀនហួរ

មតិយោបល់