• 2019-08-21 04:15:34
  • បាល់ទាត់

Suarez អាច​ក្លាយ​​ជា​គូ​ប្រយុទ្ធ​ជាមួយ Ronaldo នៅ Juventus ប្រសិន​រឿង​មួយ​នេះ​កើត​ឡើង

  • 2019-08-21 04:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បាន​ត្រៀម​​ប៉ង​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ Luis Suarez មក​កាន់​ដឹក​ដី​នៃ​ប្រទេស​អ៊ីតាលី។ នេះ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អ៊ីតាលី TuttoSport។

Barcelona​ នៅ​តែ​មាន​សង្ឃឹម​​រួបរួម​​ជាមួយ​ខ្សែ​ប្រយុទ្ធ​ចាស់​របស់​ពួក​គេ Neymar ហើយ​ប្រសិន​បើ​ការ​ផ្ទេរ​កើតឡើង​មែន Juventus ​ចង់​ស្រង់​ទិញ​យក Suarez​ វិញ។ Paris-Saint Germain បាន​បដិសេធ​ចំពោះ​ការ​ចង់​ខ្ចី​ជើង​ Neymar ពី​ក្លឹប Barcelona ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្ដាច់​​កាល​ពី​ពេល​ថ្មីៗ ប៉ុន្តែ​ក្លឹប​ទាំង​ពីរ​នៅ​តែ​បន្ត​និយាយ​គ្នា។

យ៉ាងពា​ចំពោះ​ការ​ចរចា​រវាង Juventus និង Barcelona លើ​ការ​ផ្ទេរ Suarez កំពុង​​តែ​ពិភាក្សា​ដូច​គ្នា។ ត្បិត​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​វ័យ​៣១​ឆ្នាំ​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​នៅ Nou Camp ប្រភព​ព័ត៌មាន​ខាង​លើ​បញ្ជាក់​ថា ការ​មក​ដល់​របស់ Neymar និង Antoine Griezmann អាច​នឹង​មក​ដណ្ដើម​កន្លែង​របស់ Suarez​។

ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ប្រទេស​អ៊ីតាលី​និង​អេស្ប៉ាញ​នឹង​ត្រូវ​បិទ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២ ខែ កញ្ញា៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម