• 2019-08-20 00:00:20
  • បាល់ទាត់

គ្រូ​បង្វឹក​ទាំង​ ៥​រូប ដែល​ជះ​លុយ​លើ​ទីផ្សារ​កីឡាករ​ច្រើន​ជាង​គេ​ក្នុង​អាជីព​របស់​ខ្លួន

  • 2019-08-20 00:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា គ្រូ​បង្វឹក ឬ អ្នក​ចាត់ការ​ទាំង ៥ ដែល​ចំណាយ​ច្រើន​ជាង​គេ​លើ​ទីផ្សារ​កីឡាករ​ក្នុង​អាជីព​របស់​ខ្លួន៖

៥. Massimiliano Allegri៖ អតីត​គ្រូ​បង្គោល​ក្លឹប Juventus រូប​នេះ ចាយ​លុយ​ទិញ​កីឡាករ ៨៧​រូប ក្នុង​តម្លៃ​ជាង ១.១​ប៊ីលាន​ដុល្លារ ក្នុង​អាជីព​របស់​ខ្លួន។

៤. Manuel Pellegrini៖ អ្នក​ចាត់ការ​ក្លឹប West Ham រូប​នេះ ចាយ​លុយ​ទិញ​កីឡាករ​ចំនួន ៨២​រូប ក្នុង​តម្លៃ​ជាង​ ១.២​ប៊ីលាន​ដុល្លារ ក្នុង​អាជីព​របស់​ខ្លួន។

៣. Pep Guardiola៖ អ្នក​ចាត់ការ​ក្លឹប Mancehster City រូប​នេះ ​ចាយ​លុយ​ទិញ​កីឡាករ​ចំនួន ៥២រូប ក្នុង​តម្លៃ​ជាង ១.២៥ប៊ីលាន​ដុល្លារ ក្នុង​អាជីព​របស់​ខ្លួន។

២. Carlo Ancelotti៖ គ្រូ​បង្គោល​ក្លឹប Napoli រូប​នេះ ចាយ​លុយ​ទិញ​កីឡាករ​ចំនួន ៨៥​រូប ក្នុង​តម្លៃ​ជាង ១.៣៥ប៊ីលាន​ដុល្លារ ក្នុង​អាជីព​របស់​ខ្លួន។

១. Jose Mourinho៖ អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United រូប​នេះ ចាយ​លុយ​ទិញ​កីឡាករ​ចំនួន ៩៧​រូប ក្នុង​តម្លៃ​ជាង ១.៧ប៊ីលាន​ដុល្លារ ក្នុង​អាជីព​របស់​ខ្លួន៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម