• 2019-08-19 01:01:23
  • ព័ត៌មាន

Chelsea ទៅ​ណា​មិន​ឆ្ងាយ​ពី​បាត​តារាង​ក្រោយ​ស្មើ​ Leicester

  • 2019-08-19 01:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​ត្រឹម​១​ពិន្ទុ​ក្នុង​ទឹកដី​ខ្លួន​ឯង​ក្រោយ​ស្មើ​គ្នា​ ១​ទល់​នឹង​១​ ជាមួយ​ Leicester ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២។

ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្រុម​ម្ចាស់​ផ្ទះ​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​នាទី​ ទី​៧​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​បម្រើ​វ័យ​ក្មេង​ Mason Mount ប៉ុន្តែ​ Wilfred Ndidi របស់​ Leicester បាន​រំសាយ​គ្រាប់​បាល់​នោះ​ដោយ​តែត​បញ្ចូល​ទី​នៅ​នាទី​៦៧​ ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​ចែក​ផ្លូវ​គ្នា​ ជាមួយ​ពិន្ទុ​ម្នាក់​១​នៅ​ក្នុង​ដៃ។​

ក្រោយ​លទ្ធផល​នេះ​ក្រុម​រហស្សនាម​ថា​តោ​ខៀវ​បច្ចុប្បន្ន​ឈរ​លេខ​១៥​ មាន​១​ពិន្ទុ​ពី​ ២​ប្រកួត​កន្លង​មក​ខណៈ​ក្រុម​កញ្ជ្រោង​២​ប្រកួត​ស្មើ​ទាំង​២​ ឈរ​លេខ​១២​ក្នុង​តារាង។​ លទ្ធផល​ផ្សេង​ទៀត​នៅ​ថ្ងៃ​ជាមួយ​គ្នា​ Sheff Utd យក​ឈ្នះ​​ Crystal Palace ១-០។​

សប្ដាហ៍​ក្រោយ​ Chelsea ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Carrow Road ជួប​ជាមួយ​ក្រុម​ Norwich City ហើយ​វា​ជា​ការ​ប្រកួត​ដែល​លោក​ Frank Lampard រំពឹង​បាន​៣​ពិន្ទុ​លើក​ដំបូង៕

ប្រភព៖ Dailymail ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម