• 2019-08-16 02:47:29
  • បាល់ទាត់

ជប៉ុន​មិន​ចេះ​អួត​មែន! ​គ្រូ U18 ​កម្ពុជា ​ថា​ឈ្នះ​វៀតណាម ​និង​ថៃ ​គ្រាន់​ជា​សំណាង​ប៉ុណ្ណោះ​

  • 2019-08-16 02:47:29
  • ចំនួនមតិ 75 | ចំនួនចែករំលែក 274

ចន្លោះមិនឃើញ

លោក Gyotoku Koji ​ដែល​ជា​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន ​របស់​ក្រុម U18 ​កម្ពុជា ​បាន​ចាត់​ទុក​ការ​ឈ្នះ​ក្រុម U18 ​វៀតណាម ​និង​ថៃ ​គ្រាន់​តែ​ជា​សំណាង​ប៉ុណ្ណោះ។

តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​វៀតណាម ​គ្រូ​ជប៉ុន​ខាង​លើ​នេះ​ថា​ក្រុម U18 ​វៀតណាម ​ពិត​ជា​ខ្លាំង​ជាង​ក្រុម​កម្ពុជា ប៉ុន្តែ​ពួកគេ​នៅ​ខ្វះ​ទំនុក​ចិត្ត ​និង​ការ​បញ្ចប់​ទី។ លោក​មិន​ដែល​គិត​ថា​ក្រុម​កម្ពុជា​អាច​ឈ្នះ​ការ​ប្រកួត​សំខាន់​ដូច​ប៉ះ វៀតណាម ​ឬ​ថៃ​នេះ​ទេ ​តែ​វា​ជា​សំណាង​មួយ​ដែល​កម្ពុជា​ធ្វើ​បាន​។

ក្រុម​ការ​ប្រកួត​ព្រឹត្តិការណ៍ AFF U18 ​ខាង​លើ​នេះ ​ក្រុម​កម្ពុជា​ឆ្លង​កាត់​៥​ប្រកួត ​ឈ្នះ​បាន​២​ប្រកួត ​ដោយ​ឈ្នះ​ក្រុម​វៀតណាម ​និង​ថៃ ​ហើយ​ចាញ់​ក្រុម​អូស្ត្រាលី ​ម៉ាឡេស៊ី ​និង​សិង្ហបុរី។ តាម​លទ្ធផល​នេះ ​កម្ពុជា​មិន​អាច​ឡើង​វគ្គ​បន្ដ​បាន​ទេ។ ពួកគេ​នឹង​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​នៅ​ម៉ោង​៥​ល្ងាច​នេះ៕

ប្រភព៖ Zing អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់