• 2019-08-15 07:45:36
  • ព័ត៌មាន

Zidane ថា​ ការ​ឈ្នះ​លីគ​គឺជា​ជម្រើស​​ទី​មួយ​​របស់​ Real Madrid

  • 2019-08-15 07:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid នឹង​ចាប់​ផ្ដើម​រដូវ​កាល​ ២០១៩/២០​ នៅ​ថ្ងៃ​សៅរ៍​នេះ​ដោយ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ Celta Vigo នៅ​ពាន​ LaLiga ជា​កម្មវិធី​ដែល​លោក​ Zinedine Zidane ចាត់​ទុក​ជា​ពាន​ចម្បង​ទី​មួយ។​

Zidane

ថ្វីត្បិត​បុរស​សញ្ជាតិ​បារាំង​ដឹង​ថា​ Champions League គឺ​ជា​ពាន​សំខាន់​សម្រាប់​ក្លឹប​ Real Madrid ហើយ​បើ​ទោះ​ជា​លោក​ដឹង​ថា​ Real ឈ្នះ​ LaLiga ៣៣​ដង​ច្រើន​ជាង​ក្លឹប​ណា​ទាំង​អស់​ក៏​ដោយ​ ប៉ុន្តែ​បើ​ក្រឡេក​មើល​១១​រដូវ​កាល​ចុង​ក្រោយ​គឺ​ Barcelona ឈ្នះ​លីគ​រហូត​៨​ដង​តែ​ឯង។​

Zidane បាន​និយាយ​ពី​ផែន​ការ​ដូច្នេះ​៖ "ខ្ញុំ​តែង​តែង​បញ្ជាក់​ថា​លីគ​គឺ​ជា​គោលដៅ​ទី​មួយ​សម្រាប់​ខ្ញុំ​។​ លីគ​គឺ​ជា​ការ​ប្រកួត​មាន​ភាព​ស្មុគស្មាញ​ និង​តានតឹង​ដូច្នេះ​យើង​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ LaLiga ឲ្យ​ល្អ​បំផុត​ ដោយ​ប្រើប្រាស់​បទពិសោធន៍​ដែល​ទទួល​បាន​នៅ Pre-season"។​

គួរ​រម្លឹក​ថា​ Barca ដាច់​១៧ និង​១៩​ពិន្ទុ​សម្រាប់​២​រដូវ​កាល​ចុងក្រោយ​ពី​ Real Madrid ហើយ​សូម្បី​តែ​ Atletico Madrid ដែល​ជា​គូ​ប្រជែង​ក្នុង​ទីក្រុង​តែ​មួយ​ ក៏​ឈរ​លេខ​២​នាំ​មុខ​ក្រុម​យក្ស​របស់​អេស្ប៉ាញ​ដែរ៕

ប្រភព៖ Marca ប្រែសម្រួល៖ សៀនហួរ

មតិយោបល់