• 2019-08-15 03:25:13
  • បាល់ទាត់

ស៊ីភ្នំពេញក្រោនត្រឹម១-០ តែ​ហ្វេន​ទ័ព ​អបអរ​ដុត​កាំ​ជ្រួច​ដូច​នៅ​អឺរ៉ុប

  • 2019-08-15 03:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច ហ៊ុន​ សែន (Hun Sen Cup​ 2019) លើក​ទី១៣ថ្នាក់​ជាតិ បាន​ឈាន​មក​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​ ក្នុង​នោះ​ផង​ដែល​ ក្រុម​បាល់ទាត់ ​ក្រសួងការពារជាតិ​បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ ភ្នំពេញ​ក្រោន ក្នុង​លទ្ធផល១-០ កាល​ពី​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ២០១៩ ​ម្សិលមិញ​នេះ​នៅ​កីឡដ្ឋាន​ ស្តាតចាស់។

ការ​ប្រ​កួត​ដែល​ធ្វើ​ឡើង​នៅ​ផ្ទះ​អតីត​ជើងឯក​ចាស់​ Hun Sen Cup ឆ្នាំ២០១៨នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្លឹប​បាល់ទាត់​ទាំង​ពីរ​ជក់​ចិត្ត​យ៉ាង​ខ្លាំង។ អ្នក​គាំទ្រ​ភ្នំពេញ​ក្រោន ដែល​ហៅ​កាត់​ថា​ The RED ឫ​អ្នក​គាំទ្រ​របស់​ទ័ព​ដែល​​ហៅ​កាត់​ថា ULTRAS ARMY បាន​បន្ត​ហោរ​ក៏​ដូច​ជា​ស្រែកច្រៀង​គាំទ្រ​​ក្រុម​របស់​ខ្លួន​ពោល​គឺ​តាំង​ពី​ចាប់​ផ្ដើម​ប្រកួត​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។

សម្រាប់​ការ​ប្រ​កួត​ក្នុង​វគ្គ​ទី១ ក្រុម​ទាំងពីរ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ គឺ​បាន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បុក​ពោះ​តែ​ប៉ុណ្ណោះ។ លុះ​ដល់​វគ្គ​ទី២​ នៅ​នាទី​៤៧ ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ ក៏​បាន​បំប៉ោង​សំណាញ់​ទី​របស់​ភ្នំពេញ​ក្រោន​ ដោយ​កីឡាករ​បម្រើ​ប្រយុទ្ធ​លេខ១៩ ណារ៉ុង កក្កដា ទាត់​ចូល​ប្រលោះ​ជើង​អ្នក​ចាំទី សាវែង សំណាង​បាន​យ៉ាង​ល្អ។ លទ្ធផល​នេះ​បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ហើយ​បាន​​ធ្វើ​ឲ្យ​ ULTRAS ARMY ​កាន់​តែ​រំជួយ​ចិត្ត​ដល់​ថ្នាក់​ដុត​កាំ​ជ្រូក​ផង​ ច្រៀង​ផង​ រាំ​លេង​យ៉ាង​សប្បាយ​ក្រៃលែង។

រំ​លឹក​ដែល​ថា ការ​ប្រកួត​ជើង​ទី២ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី២៨ ​ខែ​សីហា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Smart RSN៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​​​​

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់
អត្ថបទពេញនិយម