• 2019-08-13 02:44:08
  • បាល់ទាត់

បេះដូង​របស់ Pogba លែង​មាន​នៅ​ជាមួយ Manchester United ទៀត​ហើយ!

  • 2019-08-13 02:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​​របស់ Manchester United លោក Paul Ince ជឿជាក់​ថា Paul Pogba នៅ​តែ​​ចង់​ចាកចេញ​ពី Old Trafford តាម​រយៈ​​កាយ​វិការ​លេង​ជាមួយ Chelsea កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

Pogba បាន​ជួយ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​ពីរ​គ្រាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ជ័យជម្នះ ៤-០ ប៉ុន្តែ​អតីត​ខ្សែ​បម្រើ​របស់​បិសាច​ក្រហម​លោក Paul Ince ថា បេះដូង​របស់​កីឡាករ​បារាំង​ខាង​លើ​​លែង​នៅ United ហើយ។ Pogba វ័យ​២៦​ឆ្នាំ​​កំពុង​មាន​ទំនាក់ទំនង​​ផ្ទេរ​ខ្លាំង​ជាមួយ Real Madrid និង Juventus ខណៈ​ក្លឹប​ធំ​ទាំង​មាន​ឱកាស​នាំ​ចូល​កីឡាករ​រហូត​ដល់​ថ្ងៃ​ទី​ ២ ខែ កញ្ញា។

និយាយ​ក្នុង​កិច្ច​សំណេះសំណាល​មួយ​លោក Ince ថា៖ "វា​បាន​បង្ហាញ​ច្បាស់​ថា បេះដូង​របស់ Pogba មិនមាន​​ក្នុង​ក្លឹប Manchester United ទៀត​ទេ ហើយ​អ្នក​អាច​ឃើញ​ពេល​ដែល​គេ​លេង​ទល់​នឹង Chelsea កន្លង​ទៅ។ ពេល​ខ្លះ​កម្រិត​នៃ​ការ​ផ្ដោត​អារម្មណ៍​របស់​​គេ​មិន​ដូច​​​នឹងន​ ប្រហែល​ជា​គេ​នៅ​តែ​គិត​ក្នុង​ចិត្ត​ថា​ គេ​នឹង​ត្រូវ​ចាកចេញ​មុន​ពេល​​ទីផ្សារ​ដោះដូរ​កីឡាករ​ទ្វីប​​អឺរ៉ុប​បិទ​នៅ​ពីរសប្តាហ៍ទៀត"៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់