• 2019-08-13 02:02:00
  • បាល់ទាត់

U18 ​កម្ពុជា ​ត្រូវ​តតាំង​សិង្ហបុរី ​យក​៣​ពិន្ទុ​នៅ​ល្ងាច​នេះ​

  • 2019-08-13 02:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៨​ឆ្នាំ​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​សិង្ហបុរី ​នៅ​ម៉ោង​៤:៣០​នាទី​ល្ងាច​នេះ ​ដើម្បី​បន្ដ​ស្វែង​រក​៣​ពិន្ទុ វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ AFF U18 Championship ។

គោ​ព្រៃ​កម្ពុជា ​ឆ្លង​កាត់​បាន​៣​ប្រកួត​មក​ហើយ ទើប​បាន​៣​ពិន្ទុ​ប៉ុណ្ណោះ ​ដោយ​៣​ពិន្ទុ​នេះ​ឈ្នះ​ក្រុម​ជិត​ខាង​ថៃ ​ក្នុង​លទ្ធផល ៤-៣។ ដោយ​២​ប្រកួត​ទៀត ចាញ់​ក្រុម​ខ្លាំង​អូស្ត្រាលី ​និង​ម៉ាឡេស៊ី។ ក្រុម​កម្ពុជា ​ប៉ះ​សិង្ហបុរី​នេះ ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ​ទើប​មាន​ឱកាស​ប្រជែង​ឡើង​ទៅ​វគ្គ​បន្ដ​បាន។

សិង្ហបុរី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នេះ ​អាច​ថា​មិន​ខ្លាំង​នោះ​ទេ ព្រោះ​ពួកគេ​ទើប​បាន​១​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​ការ​ប្រកួត​៣​ប្រកួត​កន្លង​មក។ ដូច្នេះ​មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា ​ថា​កម្ពុជា​អាច​បំបាក់​សិង្ហបុរី​នេះ ​យក​៣​ពិន្ទុ​បន្ថែម​ទៀត​បាន​ឬ​អត់?

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម