• 2019-08-12 13:36:35
  • បាល់ទាត់

ជាង ២ សប្ដាហ៍​ហើយ​ Ozil និង Kolasinac មិន​ទាន់​ធានា​បាន​ចូល​លេង​វិញ​ទៀត

  • 2019-08-12 13:36:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Arsenal លោក Unai Emery បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ខ្សែ​បម្រើ​ជនជាតិ​អាល្លឺម៉ង់​កីឡាករ Mesut Ozil និង ខ្សែការពារ​បូស្នី និង​ហឺហ្ស៊េហ្គោវីណា​កីឡាករ Sead Kolasinac នៅ​មិន​ទាន់​ធានា​សុវត្ថិភាព​ឲ្យ​បាន​លេង​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Burnley ក្នុង​ក្របខ័ណ្ឌ​ Premier League ទេ។

នៅ​ពេល​សួរ​ថា Ozil និង Kolasinac អាច​នឹង​លេង​ក្នុង​ប្រកួត​សប្ដាហ៍​ទី២ ឬ ទេ Emery ​បាន​និយាយ​ថា៖ " ខាង​ក្លឹប​កំពុង​តែ​រៀបចំ លើ​បញ្ហា​នេះ (សំដៅ​លើ​សុវត្ថិភាព​របស់ Ozil និង Kolasinac) '' ។

លោក​បាន​បន្ត​ថា៖ " យើង​ចង់​ឲ្យ​កីឡាករ​ទាំង​ពីរ​នេះ បាន​ចូល​រួម​ជាមួយ​ពួក​យើង​ធម្មតា​ឲ្យ​បាន​កាន់​តែ​ឆាប់​ កាន់​តែ​ល្អ " ។

Ozil និង Kolasinac មិន​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ដើម្បី​មើល​ការ​ប្រកួត​រវាង Arsenal និង Newcastle ទេ។ ខណៈ​សារព័ត៌មាន The Sun បាន​ចុះផ្សាយ​ថា Ozil និង​ភរិយា ត្រូវ​បាន​គេ​គំរាម​សម្លាប់ ខណៈប្រពន្ធ​របស់ Kolasinac បាន​ចាកចេញ​ទៅ​ក្រៅ។

កាល​ពី​ជាង​ ២​សប្ដាហ៍​មុន មាន​ករណី​ប៉ុនប៉ង​ប្លន់​កីឡាករ​កូនកាត់​អាល្លឺម៉ង់-ទួរគី Mesut Ozil និង Sead Kolasinac ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ ខាង​ក្លឹប​បាន​ប្រកាស​ថា មាន​ហេតុការណ៍ផ្សេង​ទៀត​​បន្ថែម​ពី​លើ​ ករណី​ប៉ុនប៉ង​ប្លន់​នោះ៕

អាន​បន្ត​៖

ប្រភព៖ The Sun | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់