• 2019-08-09 11:20:25
  • បាល់ទាត់

គ្រូបង្វឹក U-18 កម្ពុជា ប្រាប់​អារម្មណ៍​ពិត ក្រោយឈ្នះថៃ នៅ AFF U-18

  • 2019-08-09 11:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់​ជម្រើសជាតិ​ អាយុ​ក្រោម ១៨ឆ្នាំ កម្ពុជា បាន​យកឈ្នះ​ថៃ ៤-៣ ក្នុង​ពូល B នៃ​ពាន​រង្វាន់ AFF U-18 Championship នា​ថ្ងៃទី៩ ខែសីហា នៅ​ប្រទេស​វៀតណាម។

ក្រោយ​ឈ្នះ​ការ​ប្រកួត ​លោក Gyotoku Koji គ្រូបង្វឹក​ក្រុម​ U-18 កម្ពុជា បាននិយាយថា៖ "យើង​​លេង​បាន​យ៉ាងល្អ ហើយ​យើង​ក៏​មាន​សំណាង​ផងដែរ។ យើង​បង្កើត​ឱកាស​ល្អៗជាច្រើន។ វាជាការប្រកួតដ៏តានតឹង ប៉ុន្តែ​កីឡាករ​យើង​អាចលេង​បានល្អ"។

គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន បាន​បន្ថែមថា ការ​ប្រកួត​ក្រោយ ក៏​នៅ​តែ​តានតឹង​សម្រាប់​កម្ពុជា ដោយសារ​តែ​ម៉ាឡេស៊ី ជាក្រុមដ៏ខ្លាំងមួយ។ យ៉ាងណាក្ដី លោកគ្រូ​បាន​អះអាង​ថា​កូនក្រុម​របស់​លោក នឹង​ប្រឹង​ឲ្យ​អស់​សមត្ថភាព ដើម្បី​ជ័យជម្នះ​បន្តទៀត។

សូមបញ្ជាក់ថា កម្ពុជា រក​បាន ៣ពិន្ទុ ក្នុង​២ប្រកួត (ប្រកួតទី១ ចាញ់​អូស្រ្ដាលី ១-៥) ខណៈ​ថៃ មាន​ត្រឹម​ ១ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ស្មើ​សិង្ហបុរី ១-១ កាលពីប្រកួត​ដំបូង និងចាញ់កម្ពុជា នា​ពេល​នេះ៕

ចុចអាន៖ កម្ពុជា បំបាក់ ថៃ ក្នុង​ពាន AFF U-18 Championship

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់