- 2019-08-08 11:35:53
- បាល់ទាត់
Evra រម្លឹករឿងអតីតកាលថា ខ្លួនចង់ដាល់ Suarez ណាស់កាលពីលេងនៅ Man Utd
- 2019-08-08 11:35:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Evra រម្លឹករឿងអតីតកាលថា ខ្លួនចង់ដាល់ Suarez ណាស់កាលពីលេងនៅ Man Utd
ចន្លោះមិនឃើញ
កាលពីឆ្នាំ២០១១ កន្លង ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Luis Suarez ដែលកាលនោះលេងនៅ Liverpool បានបដិសេធមិនចាប់ដៃ លោក Patrice Evra ហើយថែមទាំងហៅអតីតកីឡាករ Manchester United ថា " Negro '' (សំដៅលើពាក្យមើលងាយចំពោះមនុស្សស្បែកខ្មៅ)។
អតីតខ្សែការពារស្លាបឆ្វេងបារាំងលោក Patrice Evra បាននិយាយប្រាប់សារព័ត៌មាន Dailymail ថា ខ្លួនមិនស្អប់ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Luis Suarez ទេ ប៉ុន្តែខ្លួនពិតជាចង់ដាល់កីឡាកររូបនោះមួយដៃណាស់។
លោកបាននិយាយថា៖ " ខ្ញុំមិនស្អប់ Suarez ទេ។ ខ្ញុំមិនដែលស្អប់រូបគេទេ។ ខ្ញុំពិតជាចង់ដាល់រូបគេណាស់ នៅកាលនោះ " ។
គួររម្លឹកផងដែរថា Suarez ធ្លាប់ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសពិន័យរូបគេជាង ៥ម៉ឺនដុល្លារ ពីការប្រើប្រាស់ពាក្យមិនសមរម្យទៅលើ Evra៕